បែកធ្លាយរូបភាពនៃរថយន្ត Cadillac CT6 ២០២៤ ជំនាន់ទី ២ កំពុងផលិតនៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបថតថ្មីរបស់ Cadillac CT6 ជំនាន់ទី ២ ត្រូវបានលេចធ្លាយនៅក្នុងប្រទេសចិន ដោយបានបង្ហាញពីផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃរថយន្តដែលមិនមានការបិទបាំងជាមួយបច្ចេកវិទ្យាបែបស្ព័រដូចទៅនឹងថយន្តថ្មីៗដូចជា Lyriq អគ្គិសនីសុទ្ធ។

រូបថតដែលត្រូវបានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានរកឃើញនៅលើគេហទំព័រជាច្រើនរួមទាំង Sohu បង្ហាញពីម៉ូដែលដែលកំពុងរៀបចំបំពាក់ផ្នែកខាងក្នុងដូចជាការបំពាក់អេក្រង់ពីរដែលមានលក្ខណៈ multimedia dual-screen ដូចរថយន្ត Cadillac Escalade ត្រូវបានរចនាឡើងរួមបញ្ចូលគ្នានៅអេក្រង់២ ដែលជាកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កម្សាន្ត, ប្រព័ន្ធគ្រប់គ្រង multimedia control system ដែលរួមបញ្ចូលប្រអប់លេខ, បន្ទះប៉ះ touchpad និង scroll wheel ត្រូវបានបន្ថែមផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបថត​ក៏​បង្ហាញ​ពី​គ្រឿងបរិក្ខា​ល្អ​ៗ​ជា​ច្រើន​ប្រភេទ​ដូច​ជា​​ឈើដ៏ប្រណិត និង​ស្បែក​ដែល​មាន​ពណ៌​ជា​ច្រើន​ប្រភេទ។ នេះបង្ហាញថា Cadillac កំពុងធ្វើការដើម្បីធានាថា CT6 ជំនាន់ទី ២ មានការររចនាដ៏ប្រណិតសម្រាប់អតិថិជនរបស់ខ្លួន។

ទន្ទឹមនឹងនោះ នៅផ្នែកខាងក្រៅដែលបានថតបានពីមុនបង្ហាញថា រថយន្តស៊េរីទំនើបនេះ នឹងបង្ហាញការវិវត្តន៍សម្រាប់ឆ្នាំម៉ូដែលឆ្នាំ ២០២៤ ដោយមានប៉ាណាមុខមួយផ្ទាំងធំអបដោយចង្កៀងមុខរាងស្លីមជាងមុន និងការធ្វើឲ្យប្រសើរឡើងផ្សេងៗជាច្រើនទៀតនឹងធ្វើឲ្យរថយន្ត sedan មើលទៅកាន់តែទាក់ទាញ និងនាំមកនៅការរចនារបស់វាកាន់តែស៊ីគ្នាជាមួយនឹងរថយន្តដែលទើបបង្ហាញនាពេលថ្មីៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ត្រុវបានយើងរំពឹងថាម៉ូដែលនេះនឹងត្រូវបានផ្លាស់ប្តូរទៅជាស្ថាបត្យកម្ម VSS-R ថ្មី ហើយវាត្រូវបានគេរំពឹងថានឹងផ្តល់ជូនតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ចាប់តាំងពីម៉ូដែលនេះត្រូវបានឈប់ផលិតនៅឆ្នាំ ២០២០ នៅសហអាមេរិក។ ជាមួយគ្នានេះ បើតាមរបាយការណ៍មួយបានបង្ហាញថា រថយន្តនេះនឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០​ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged V6៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម