[ទីផ្សារបរទេស] ថ្មីៗនេះបើយោងតាមវីដេអូថ្មីមួយនៅលើប្រពន្ធ័ Twitter បានឲ្យដឹងថាមានការថតបាននៅរូបរាងលើដំបូងនៃរថយន្ត Ford Maverick ។ ហើយរថយន្តនេះត្រូវបានគេប្រទះឃើញការដឹកជញ្ជូនក្នុងរដ្ឋ Michigan ហើយនេះក៏ជាសញ្ញាចង្អុលបង្ហាញឲ្យឃើញថាជាម៉ូឌែលថ្មីមួយ។
ជាក់ស្តែងបើក្រឡេកទៅមើលឃើញរថយន្តនេះមានលក្ខណៈបែបស្ព័រស្រដៀងគ្នាច្រើនទៅនិងរថយន្តភីកអាប់ Ram 700 ដែលដាក់លក់ក្នុងទីផ្សារម៉ិកស៊ិកនិងអាមេរិកខាងត្បូង។ គួរបញ្ជាក់ផងដែលថារថយន្ត Ram 700នេះ គឺផ្អែកទៅលើរូបរាងរថយន្ត Fiat Strada ដែលជាម៉ូឌែលរថយន្តដឹកទំនិញធុនតូចមួយផងដែរ។
ជាការពិតណាស់ក្រុមហ៊ុន Stellantis បានឈានទៅរកការផលិតរថយន្តដ៏អស្ចារ្យ។ ប្រសិនបើក្រុមនេះមានគម្រោងក្នុងការបង្ហាញរថយន្តភីកអាប់ខ្នាតតូចរបស់ខ្លួនពិតមែន ហើយពេលនេះនិងធ្វើឲ្យរថយន្ត Ford Maverick និងរថយន្ត Hyundai Santa Cruz ទទួលបានលក់ដាច់ដូចព្យុះភ្លៀង ជាពិសេសនៅលើរថយន្ត Ford Maverick ដែលទទួលបានកាចាប់អារម្មណ៏ជាខ្លាំងទូទាំងប្រទេស។
ក្នុងនោះផងដែរក្រុមហ៊ុន Stellantis ប្រាកដជាត្រូវដំឡើងម៉ាស៊ីនរបស់ខ្លួនដែលមានចំណុះ១.៤លីត្រ អាចផលិតកម្លាំងបាន ៨៥ សេះ ខណៈដែលម៉ាស៊ីនថ្មីមានចំណុះ ១.៣លីត្រ អាចផលិតកម្លាំងបាន ១០១សេះ ភ្ចាប់ដោយប្រអប់លេខដៃធម្មតា៥វគ្គ និងប្រអប់លេខ CVT ជាដើម។ មួយវិញទៀតបើក្រុមហ៊ុន Ram ចង់ឲ្យរថយន្ត Ram 700 របស់ខ្លួនមានការលក់ដាច់ជាងរថយន្ត Ford Maverick ខ្លួនត្រូវតែបំពាក់ម៉ាស៊ីនឲ្យខ្លាំងជាងនេះ។
ដោយឡែកក្រុមហ៊ុន Ram បានខ្ចីនៅម៉ាស៊ីនរថយន្ត Jeep Compass ដែលមានចំណុះ ២.០លីត្រ អាចបង្កើតកម្លាំងបាន ២០០សេះ នឹងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រជាដើម។ ប៉ុន្តែបើក្រុមហ៊ុន Ram យកនៅជម្រើសម៉ាស៊ីន Dodge ដែលក្រុម Stellantis នឹងផ្តល់ជូននូវជម្រើសម៉ាស៊ីនមានចំណុះ១.៣លីត្រ ជាប្រភេទអគ្គិសនីវិញ នឹងអាចផលិតកម្លាំងបាន ២៨៨សេះ ជាមួយកម្លាំងរមួល ៥១៩ញ៉ូតុនម៉ែត្រ ធ្វើឲ្យ Ram មានកម្លាំងខ្លាំងជាងមុន។ ក្នុងនឹងនេះផងដែលក្រុម Chevrolet ក៏នឹងត្រៀមខ្លួនក្នុងការផលិតរថយន្តដឹកទំនិញអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយ រថយន្ត Ford Maverick ផងដែរ។