បែកធ្លាយរូបភាព Hilux GR Sport មុនថ្ងៃសម្ពោធផ្លូវការនៅប្រទេស…

យោងតាមសារព័ត៌មាន Paultan មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកំពុងតែស្វែងរកព័ត៌មានផ្សេងនៅលើគេហទំព័ររផ្លូវការរបស់ថៃ ស្រាប់តែលេចឃើញនៅព័ត៌មាននិយាយពីម៉ូដែលថ្មី Hilux GR Sport កាលពីម្សិលមិញនេះក្នុងរយៈពេលមួយថ្ងៃពេញ (ថ្ងៃទី២៤ ម្សិលមិញ) តែក្រោយមកក៏បានលប់ចេញវិញ។

វាច្បាស់ណាស់ថានេះមិនមែនជាចេតនានោះឡើយ ដោយសារតែអត្ថបទនៃសេចក្តី​ប្រកាស​ព័ត៌មានផ្លូវការនោះគឺធ្វើឡើងសម្រាប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ តែទោះយ៉ាងណា ក៏យើងនៅតែអាចចាប់យកបាននៅរូបភាពមួយចំនួនខាងក្រោមស្តីពីម៉ូដែលថ្មីនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែលថ្មី Hilux GR Sport នេះត្រូវបានផលិតនៅទីផ្សារក្នុងស្រុកផ្ទាល់ប្រទេសថៃ ដោយបែងចែកជា២ ប្រភេទ គឺខ្ពស់ និងទាប។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺសម្រាប់ប្រភេទខ្ពស់ ត្រូវបានយកគំរូតាមលំនាំរថយន្ត LC300 GR Sport ដោយបានដាក់និមិត្តសញ្ញាក្បាលគោ ជំនួសដោយអក្សរ TOYOTA នៅចំកណ្តាលតែម្តង។ នៅផ្នែកចំហៀងវិញក៏បានលេងតែមឆ្នូត ដែលដំណាងអោយឡូហ្គូ GR Sport ពណ៌ខ្មៅ លាយក្រហម ហើយក៏មានបិតតែម GR Sport រួមជាយ៉ាន់កង់ស្ព័រថ្មី រំលេចដោយហ្វ្រាំងគៀប រំលេចដោយពណ៌ក្រហម និងអក្សរ GR Sport។ នៅផ្នែកខាងក្រោយក៏ដូចគ្នា គឺមានលេងតែមដូចនៅផ្នែកចំហៀងផងដែរគឺមានលេងតែម និងអក្សរ GR Sport។ អ្វីដែលពិសេសមួយទៀតនោះ គឺអង់តែនវិទ្យុលក្ខណៈព្រុយត្រីឆ្លាម Shark Fin។

យោងតាមគេហទំព័របស់ប្រទេសថៃចេញផ្សាយបាននិយាយថា GR Sport នេះនឹងមានលក្ខណៈពិសេសសំខាន់ៗដូចជា កាំម៉េរា ៣៦០ដឺក្រេ ប្រព័ន្ធផ្តល់សញ្ញានៅកញ្ចក់ចំហៀងសងខាង Blind Spot Monitor និង ប្រព័ន្ធផ្តល់សញ្ញាពេលចេញពីចំណតនៅផ្នែកខាងក្រោយ Rear Cross Traffic Alert។ ហើយលក្ខណៈពិសេសទាំងនេះ ត្រូវបានគេរំពឹងថានឹងបំពាក់នៅលើរថយន្ត Fortuner GR Sport ដែលគ្រោងនឹងចេញនៅថ្ងៃទី២៦ ខែសីហា ស្អែកនេះ។

ចូលទៅផ្នែកខាងក្នុងវិញ គឺបានផ្លាស់ប្តូរការរចនាកុងទ័រថ្មី ដៃចង្កូតថ្មី ប៉ូតុងចុចបញ្ឆេះម៉ាស៊ីន និងកៅអីស្បែកបែបស្ព័រ រំលេចដោយអក្សរ GR Sport។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៌ខ្លាំងនៅលើដៃចង្កូតនោះគឺប្រព័ន្ធផ្លាស់ប្តូរលេខដៃលើចង្កូត Paddle Shift។ ទាក់ទងនឹងកម្លាំងម៉ាស៊ីន និងជើងក្រោមវិញ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយយើងនឹងធ្វើការចុះផ្សាយបន្ថែមទៀត នៅពេលមានព័ត៌មានច្បាស់ការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម