បែកធ្លាយរូបរាងឡាន BMW i3 ជំនាន់ថ្មី ទំនងជាមានលក់តែនៅចិន

រូបភាពបែកធ្លាយជាច្រើនសន្លឹកបានបង្ហាញពីរូបរាងរថយន្ត BMW 3-Series EV ដែលរថយន្តនេះត្រូវបានអាជ្ញាធរចិនអះអាងថាជារថយន្ត i3 ជំនាន់ថ្មី។

រថយន្ត i3 ជំនាន់ថ្មី ដែលមិនមានលក្ខណៈស្រដៀងនឹង BMW i3 ពីមុនសោះនោះ ទំនងជា​ផលិតឡើងផ្អែកលើរថយន្ត 3-Series Long Wheelbase ស៊េរីថ្មី ដោយអំពូលភ្លើងខាងមុខរបស់វាអាចបញ្ជាក់ថាវាមានទំនាក់ទំនងនឹងគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i3 ថ្មីនេះមានព័ត៌មានអំពីលក្ខណៈសម្បត្តិតិចតួចប៉ុណ្ណោះ ប៉ុន្តែមានការបញ្ជាក់ថាវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងមានល្បឿនអតិបរមា ១៨០គ.ម/ម៉ ហើយវាមានបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៣៣៥សេះ ដែលផលិតកម្លាំងបានដូចជារថយន្ត i4 eDrive 40 ដែរ។

ប្រសិនបើអាគុយដូចគ្នាដែរនោះ នោះរថយន្ត i3 នេះអាចមានអាគុយចំណុណ ៨៣,៩kWh ដែលប៉ាន់ស្មានថាអាចបើកបរបានចម្ងាយប្រមាណ ៤៨៣គីឡូម៉ែត្រ។ រថយន្តនេះរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងដែលនឹងធ្វើឡើងនាខែមេសាខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម