បែកធ្លាយរូបរាង Toyota Tacoma ឆ្នាំ២០២៣ ឌីស្សាញកាត់រក Toyota Tundra ២០២២ (មានវីដេអូ)

[បែកធ្លាយ] រថយន្ត Toyota Tacoma គឺជារថយន្តភីកអាប់ខ្នាតមធ្យមដែលលក់ដាច់បំផុតនៅអាមេរិក ជាមួយជំនាន់ចុងក្រោយមានវត្តមានតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ នាពេលនេះផងដែរក៏មានរូបភាព និងវីដេអូមួយចំនួនផងដែរ ដែលបានបង្ហាញចេញអំពីនៃការរូបរាងម៉ូឌែលឆ្នាំ២០២៣។

រូបថតទាំងនេះត្រូវបានថតដោយលោក Jordan នៅ Las Vegas ដែលបានបង្ហាញអំពីរូបរាងបិទបាំងនៃរថយន្ត ប៉ុន្តែត្រូវគេដឹងថាវានឹងត្រូវផលិតឡើងផ្អែកលើស្ថាបត្យកម្ម TNGA-F ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមរូបភាពថតបាននាពេលកន្លង និងនាពេលនេះ អាចនិយាបានថារចនាប័ទ្មផ្នែកខាងមុខ Tacoma ថ្មីនឹងយករចនាប័ទ្មជាច្រើនពី Tundra មើលទៅដូចជាវាអាចជាម៉ូឌែល SR5។

ចំណែកប្រព័ន្ធទ្រព្យួរនៅលើ Toyota Tacoma ស៊េរីឆ្នាំ ២០២៣ ក៏នឹងអាចត្រូវបានផ្លាស់ប្តូរទៅប្រើប្រាស់នូវបូមរ៉ឺស័រ coil springs ជំនួសវិញ ដែលអាចជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃរបស់រថយន្ត។ បើទោះបី គូប្រជែងរបស់ Tacoma ភាគច្រើននៅតែប្រើចន្ទាស រួមទាំង Frontier ថ្មី Chevy Colorado/GMC Canyon និង Ford Ranger ជំនាន់បច្ចុប្បន្ន។

ហើយចំណុចចុងក្រោយនោះ គឺជម្រើសម៉ាស៊ីនថ្មី គេរំពឹងថាវានឹងត្រូវបានជំនួសនូវជម្រើសម៉ាស៊ីនថ្មីចំណុះ ៣,៥លីត្រ V6 Twin-turbo V35A-FTS ដែលអាចផលិតកម្លាំងបាន ៤១៥សេះ និងជម្រើសប្រអប់លេខថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម