Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ចេញតម្លៃលក់ជាផ្លូវការ ថ្លៃជាងជំនាន់មុនជិត ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៣២ ៩៩៥ ដុល្លារ ដល់ ៥៣ ៥៩៥ ដុល្លារ បូករួមទាំងថ្លៃដឹកជញ្ចូន ១ ៤៩៥ ដុល្លារ ដោយថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ដល់ទៅ ២ ៩០០ ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី​ ២២៨ សេស ដល់  ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
  • ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។

គួរបញ្ជាក់ផងដែរដា សម្រាប់ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ នឹងធ្វើការចាប់ផ្តើមដាក់លក់នៅខែធ្នូ ឆ្នាំ ២០២៣ នេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម