MG បង្ហាញវីដេអូខ្លីថ្មីនៃទ្បានអគ្គិសនី SUV ថ្មីរបស់ខ្លួន មានរូបរាងធំជាង VW ID.3

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការបញ្ចេញនូវ teaser នៃរថយន្តអគ្គិសនី ប្រភេទ SUV ដែលនឹងចាប់ផ្តើមដាក់នៅចុងឆ្នាំនេះ នៅក្នុងប្រទេសអង់គ្លស និងតំបន់អឺរ៉ុប។

ក្រុមហ៊ុន MG មិនបានបកស្រាយអ្វីច្រើននោះទេ ប៉ុន្តែ MG បានបញ្ជាក់ថារថយន្តអគ្គិសនី ប្រភេទ SUV នឹងអាចដំណើរការលក់នៅក្នុងប្រទេសអង់គ្លេស ដោយរថយន្តនេះមានប្រវែងសរុប ៤ ៣០០ មម ដែលធំជាងរថយន្ត Volkswagen ID.3 មានទំហំ ៤ ២៦១ មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់វីដេអូរ Teaser បានបង្ហាញអោយឃើញនូវរថយន្តនេះបំពាក់ជាមួយថាសកង់ស្ព័រទំហំ ១៧ អ៊ីញ, ចង្កៀងមុខ-ក្រោយ LED រាងស្លីម ហើយការរចនាផ្នែកខាងក្រោយគឺស្រដៀងគ្នាទៅនឹង Kia EV6។ បន្ថែមពីនេះរថយន្តអគ្គិសនី MG ក៏ឃើញមានដំបូលកញ្ចក់ពណ៍ខ្មៅ និងកញ្ចក់ចំហៀងខ្មៅ។

ចំពោះផ្នែកថាមពលនៃរថយន្តអគ្គិសនី MG ទំនងនឹងបំពាក់នូវកញ្ចប់អាគុយទំហំ ៦១,១ គីទ្បូវ៉ាត់ ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនី ផលិតកម្លាំង ១៥៤សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៧,៣ វិនាទី និងអាចរត់បានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម