Honda ADV 160 ត្រៀមចេញលក់ផ្លូវការនៅប្រទេសជាប់កម្ពុជា

[ទីផ្សារបរទេស] ម៉ូតូ Honda ADV 160 ស៊េរីថ្មី ប្រភេទ Scooter នឹងចេញលក់នៅឆ្នាំនេះសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ជាមួយនឹងរូបរាងទាក់ទាញ ម៉ាស៊ីនសាំងស្រដៀងគ្នានឹង PCX ឬ Click 160 និងបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន greatbiker ។

ជាក់ស្តែងបើក្រទ្បែកមើលតាមរូបភាពរបស់ Honda ADV 160 ទទួលបានរចនាទ្បើងបែបស្ព័រដែលម៉ូតូនេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីមានទំហំធំអាចដាក់បានច្រើន និងប្រព័ន្ធសោរ Smart-Key ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហើយអ្វីដែលពិសេសនោះម៉ូតូ Honda ADV 160 បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS ផងដែរ។

ម៉ូតូ Honda ADV 160 បានប្រើប្រាសម៉ាស៊ីនសាំង eSP+ ស្រដៀងគ្នាទៅនឹង PCX ឬ Click 160 ចំណុះ ១៥៧សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៥ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ជាដើម។

សូមបញ្ជាក់ថាម៉ូតូ Honda ADV 160 ស៊េរីថ្មី មានជម្រើស ៣ ពណ៍ ក្រហម ខ្មៅ និងសរ។ ប៉ុន្តែចំពោះតម្លៃរបស់ម៉ូតូនេះមិនទាន់បានបង្ហាញចេញជាផ្លូវការនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម