ប្រកាសតម្លៃភ្លាម រថយន្តអគ្គិសនី BYD Denza D9 ទទួលបានការកក់ទុកមុនជាង ៣ពាន់គ្រឿងត្រឹមពេល ៣០នាទីប៉ុណ្ណោះ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ​ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្តអញគិសនី Denza D9 ប្រភេទ MPV ៧កៅអីនៅក្នុងប្រទេសចិន ដោយចាប់ផ្តើមពី ៤៩ ៣៩៩ ដុល្លារ ដល់ ៩៧ ៣២៥ ដុល្លារ ដោយបច្ចុប្បន្នទទួលបានកក់ទុកមុនជិត ៣ ០០០ គ្រឿង ក្នុងរយៈពេល ៣០នាទីប៉ុណ្ណោះ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបិទបើកអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនីប្រភេទ MPV ៧កៅអីនេះ បានប្រើប្រាស់គ្រឿងបរិក្ខាធ្វើពីឈើដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ដោយអេក្រង់កំសាន្តកណ្តាលទំហំ ១៥,៦ អ៊ីញ ប្រព័ន្ធអន្តរកម្មឆ្លាតវៃ Denza Link កុងទ័រព័ត៌មានប្រភេទ Full LCD ទំហំ ១០,២៥ អ៊ីញ  និងប្រអប់លេខរចនាបែបគ្រីស្តាល់ និងគាំទ្រមុខងារការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ OTA ផងដែរ។

បន្ថែមពីនេះ កៅអីជួរខាងក្រោយ បំពាក់ដោយអេក្រង់ធំចំនួន ២ ជាមួយការបញ្ជានៅកន្លែងដាក់ដៃ។ អេក្រង់ធំផ្តល់នៅមុខងារកម្សាន្តពេញលេញ ឧបករណ៍បំពងសំឡេង Dynaudio និងបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់នៅជួរទី ២ និងទី ៣ ជាមួយនឹងដំបូលកញ្ចក់ dual sunroof និងគ្រឿងបរិកា្ខទំនើបៗផ្សេងទៀតផងដែរ។

សម្រាប់រថយន្តនេះ​ មានម៉ូដែល ២សម្រាប់ជ្រើសរើស រួមមាន ម៉ូដែលដើរដោយថាមពលអគ្គិសនី និង plug-in hybrid និងភ្ជាប់មកជាមួយ​នឹង​អាគុយ BYD blade ហើយ​អាច​បើកបរបានចម្ងាយ​ដល់​ទៅ ៨០០ គីឡូម៉ែត្រ​ក្នុង​ការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម