ប្រទេសចិននៅតែជាពោងសង្គ្រោះជីវិតដ៏សំខាន់សម្រាប់ Nissan

Nissan គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​ទៀត​ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​លក់​ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​​ជំងឺ​កូវីដ​១៩។ យ៉ាងណាក្ដី​ Nissan នៅ​មាន​សង្ឃឹម​លើ​​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​ក្នុង​លោក។

Nissan បាន​បន្ត​ឈរ​ជើង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដ៏​ខ្លាំង​ក្លា​មួយ​ក្នុង​ប្រទេស​ជប៉ុន តាម​រយៈ​ការ​ចាប់​ដៃ​គូ​សហការ​ក្រោម​យុទ្ធសាស្ត្រ​​ 50:50 ជា​មួយ​ក្រុមហ៊ុន​រថយន្ត​ចិន Dongfeng Motor Group ដោយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ក្រុមហ៊ុន Nissan ជាប់​ចំណាត់​ថ្នាក់​លេខ ៤​ក្នុង​ប្រទេស​ចិន ជា​មួយ​ការ​កាន់​កាប់​ចំណែក​ទីផ្សារ​បាន​ ៦,៧%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Nissan ចំនួន​លក់​នៅ​ប្រទេស​ចិន​​របស់​ក្រុមហ៊ុន​មាន​ការ​ធ្លាក់​ចុះ ១% ប៉ុណ្ណោះ នៅ​អំឡុង​ត្រីមាស​​​ឆ្នាំ ២០១៩ ​ដែល​បិទ​បញ្ចប់​នៅ​ត្រឹម​ខែ​មីនា ខណៈ​ពេល​ដែល​ចំនួន​លក់​សរុប​លើ​ទូទាំង​សកល​លោក​មាន​ការ​ធ្លាក់​ចុះ ១១%។ បន្ថែម​ពី​នេះ​ចំនួន​លក់​នៅ​ចិន​ គឺ​ស្មើ​ប្រហែល​នឹង ១ភាគ៣ នៃ​ចំនួន​លក់​សរុប​របស់ Nissan នៅ​ទូទាំង​សកលលោក​ដែល​មាន​ចំនួន ៤,៩៣​លាន​គ្រឿង។

​​​​ចំពោះ​ផែនការ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន Nissan និង Dongfeng មាន​គម្រោង​ថា​បង្កើន​ចំនួន​លក់​សរុប​នៅ​ប្រទេស​ចិន​ឲ្យ​បាន ២,៦​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ នៅ​ត្រឹម​ឆ្នាំ ២០២២ ខាង​មុខ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម