Kia Stinger នឹងត្រូវពិឃាដចោលនៅត្រីមាសទី២ ឆ្នាំក្រោយនេះ

ការផលិតរថយន្ត Kia Stinger នឹងត្រូវបញ្ចប់នៅត្រឹមត្រីមាសទីពីរឆ្នាំ២០២២។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង The Korean Car Blog។

កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Kia ត្រូវបានគេរាយការណ៍មកថាបានបង្ហាញចេញផែនការផលិតសម្រាប់រោងចក្រផលិតទាំងអស់នៅប្រទេសកូរ៉េខាងត្បូង រួមទាំងផែនការសម្រាប់រោងចក្រ Sohari ដែលជាទីកន្លែងផលិតរថយន្ត Stinger ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់សារព័ត៌មានខាងលើ Kia នឹងបញ្ឈប់ការផលិតរថយន្ត Stinger នៅត្រីមាសទីពីរនៃឆ្នាំក្រោយ រួចនឹងចាប់ផ្ដើមកែសម្រួលលើចង្វាក់ផលិតដើម្បីចាប់ផ្ដើមផលិតរថយន្តអគ្គិសនីដូចជា Carnival Hybrid ជាដើម។

រថយន្ត Stinger បានបង្ហាញវត្តមានកាលពីឆ្នាំ២០១៧ ដែលឃើញថាទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់មហាជន ប៉ុន្តែវាមិនអាចលក់ចេញក្នុងចំនួនមួយដែល Kia ចង់បាននោះទេ ដែលកន្លងមកមានការលេចឮដំណឹងជាហូហែរថា Kia នឹងពិឃាដរថយន្តនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម