[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទៈឃើញនៅរថយន្តភីកអាប់ថ្មីរបស់ក្រុមហ៊ុនយក្យចិន BYD ជាមួយការបិទបាំងតួខ្លួនដែលកំពុងធ្វើតេស្តសាកល្បងនឹងដឹកជញ្ចូននៅតាមដងផ្លូវនៅក្នុងប្រទេសចិន។
តាមរូបភាពឲ្យឃើញពីផ្នែកមួយចំនួនដូចជា ចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, ប៉ាណាមុខមានការរចនាថ្មី ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ 265/65 R18 និងរន្ធសាកថ្មនៅផ្នែកខាងក្រោយ។ ខណៈដែរ រូបភាពនៃចង្កៀងក្រោយត្រូវបានគេរំពឹងថានឹងត្រូវបានរចនាដូចរថយន្ត BYD ផ្សេងទៀត។
បើតាមគេហទំព័រ Cnevpost រាយការណ៍អំពីម៉ាកយីហោ BYD ដែលអាចកំណត់គោលដៅចូលទីផ្សាររថយន្តភីកអាប់នៅឆ្នាំ ២០២៣ ហើយនឹងអាចជារថយន្តភីកអាប់ដំបូងបង្អស់របស់ក្រុមហ៊ុនដែលបំពាក់ប្រព័ន្ធ Plug-in hybrid PHEV និងអគ្គិសនីសុទ្ធ ។
ជាមួយគ្នានេះ លោក Wang Chuanfu ប្រធាន និងជាប្រធានក្រុមហ៊ុន BYD បាននិយាយថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងដាក់បង្ហាញម៉ាករថយន្តអគ្គិសនីថ្មីចំនួន ២ ដែល ១ នឹងត្រូវបានគេហៅថា Yangwang ហើយមួយទៀតនឹងស្ថិតក្នុងផ្នែកវិជ្ជាជីវៈ និងផ្ទាល់ខ្លួន ដែលគ្របដណ្តប់ទាំងរថយន្តលក្ខណៈគ្រួសារ និងរថយន្តប្រណីត។
មិនមែនជារឿងភ្ញាក់ផ្អើលទេ បើក្រុមហ៊ុនយក្យរបស់ចិន BYD កំពុងផលិតរថយន្តភីកអាប់អគ្គិសនី។ ដោយសារតែពួកគេគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលេខឈានមុខគេបស់ប្រទេសចិន ប្រសិនបើ BYD មិនចាប់ផ្តើមប្រកួតប្រជែងក្នុងទីផ្សារភីកអាប់ទេ នោះឱកាសនៃការធ្វើជាម្ចាស់នៃទីផ្សារភីកអាប់អគ្គិសនីអាចនឹងធ្លាក់ចុះ។
កាលពីមុន BYD ធ្លាប់បានប្រកាសពីគម្រោងសម្រាប់រថយន្តថ្មី ដោយបាននិយាយថា ខ្លួននឹងផលិតរថយន្តភីកអាប់ដំណើរការដោយប្រព័ន្ធ Plug-in Hybrid និងអគ្គិសនី នៅក្នុងម៉ាស៊ីនចំណុះ ១,៥ លីត្រ និង ២,០ លីត្រនៅឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន BYD មិនមានផលិតផលណាមួយនៅក្នុងទីផ្សាររថយន្តភីកអាប់ដែលកំពុងពេញនិយម និងទីក្រុងរបស់ប្រទេសចិននោះទេ។ គួរឲ្យដឹងថា ឥឡូវនេះ ទីផ្សាររថយន្តភីកអាប់ គឺជាផលិតផលពិសេសមួយនៅក្នុងប្រទេសចិន បើប្រៀបធៀបទៅនឹងរថយន្ត sedans, SUVs និង MPVs ហើយទីផ្សារត្រូវបានគ្រប់គ្រងដោយ Great Wall Motor៕