ប្រមាញ់បានរថយន្ត MG6 PRO កំពងុធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Autohome បានបង្ហាញរូបភាពដែលប្រមាញ់បាននៃ MG6 PRO ដែលកំពុងធ្វើការបើកបរសាកល្បងជាមួយការបិទបាំងតួខ្លួន។ បច្ចុប្បន្នម៉ូដែលនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ហើយត្រូវបានគេមើលឃើញថាមានការរចនាគឺខុសគ្នាខ្លាំងពីម៉ូដែលចាស់។

តាមរូបភាពដែលប្រមាញ់បាន បង្ហាញឲ្យឃើញពីរូបរាងតួខ្លួនស្រដៀងទៅនឹងរថយន្ត MG6 PRO បច្ចុប្បន្ន ប៉ុន្តែបានភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខខុសពីធម្មតា ដោយប៉ាណាមុខត្រូវបានរចនាថ្មី គម្របម៉ាស៊ីនខាងមុខថ្មី និងចង្កៀងមុខប្រភេទ LED ថ្មី កាន់តែទាក់ទាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈផ្នែកចំហៀងនៃរថយន្ត មានបំពាក់ជាមួយដំបូលរាបស្មើលក្ខណៈស្ព័រ ថាសកង់ alloy ពណ៌ខ្មៅ ចង្កៀងខាងក្រោយប្រភេទ LED ថ្មី និងកាងខាងក្រោយ រចនាឡើងវិញផងដែរ។ ជាមួយគ្នានេះ ព័ត៌មានលម្អិតផ្សេងទៀតឥឡូវនេះមានតិចតួចណាស់។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលថ្មីនេះត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ដែលផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ​ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ហើយទំនងជាត្រូវបន្ថែមម៉ូទ័រអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម