ប្រមាញ់បានរូបរាងទាំងស្រុង SUV អត់ប្រើសាំងថ្មីរបស់ចិន រាងកាចខ្លាំង

កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Hongqi បានដាក់​តាំង​បង្ហាញ​រថយន្ត​ E115 SUV Concept ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Guangzhou International Auto Show ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​មាន​រូបរាង​ប្លែក ដែល​ឌីហ្សាញ​ដោយ​​អតីត​អ្នក​ឌីហ្សាញ​ជើង​ចាស់​របស់ Rolls-Royce។

ឥឡូវនេះរូបរាងដែលយើងអាចមើលឃើញទាំងស្រុង គ្មានការបិទបាំង ត្រូវបានលេចធ្លាយនៅលើបណ្តាញអ៊ីនធឺណិត ដោយនៅ​ផ្នែក​ខាង​​មុខ​ក៏​មាន​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​ទំហំ​ធំ មាន​អំពូល​ LED រាង​ស្ដើង និង​មាន​ដំបូល​រាង​វែង​ដូច​ប្រភេទ Concept អីចឹង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV នេះពិតជាមានទំហំធំ ដោយវាមានប្រវែងសរុប ៥,១៦ម៉ែត្រ ទទឹង ២ម៉ែត្រ និងកម្ពស់ ១,៧៣ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ គឺ ៣,២៥ម៉ែត្រ។

គួរឲ្យដឹងថា E115 នេះបំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ម៉ូទ័រ​មុខ​មាន​កម្លាំង​ ២១៥ សេះ ហើយ​ម៉ូទ័រ​ក្រោយ​មាន​កម្លាំង ២៩៥ សេះ។ វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ៩២,៤ គីឡូវ៉ាត់​ម៉ោង ដែល​អាច​មួយ​ពេញ​អាច​ជិះ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម