ប្រមាញ់បានឡានភីកអាប់ Mitsubishi L200 / Triton ២០២៤ ថ្មី អំឡុងពេលធ្វើតេស្តបើកបរសាកល្បងនៅលើដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ រូបភាពនៃរថយន្ត Mitsubishi L200/Triton ថ្មី ត្រូវគេប្រមាញ់បានអំឡុងពេលធ្វើតេស្តបើកបរសាកល្បងនៅលើដងផ្លូវ ជាមួយរូបរាងឌីស្សាញថ្មី។ ហើយយោងតាមគម្រោងរបស់ក្រុមហ៊ុន Mitsibishi ម៉ូដែលនេះ គ្រោងនឹងត្រូវបានដាក់បង្ហាញនៅចុងឆ្នាំ ២០២២ ប៉ុន្តែមានការរំពឹងទុកខ្លះថារថយន្តនេះនឹងមកដល់នៅឆ្នាំ ២០២៣។

តាមរូបភាពដែលប្រមាញ់បាន រថយន្តនេះមានមុខមាត់ថ្មីទាំងស្រុង ដោយប៉ាណាមុខរចនាស្រដៀងទៅនឹងរថយន្ត Outlander ព្មរទាំងមានបែកចែករវាងភ្លើង​បំភ្លឺពេល​ថ្ងៃ និង​ភ្លើង​ស៊ីញ៉ូ​នៅខាងលើ ហើយចង្កៀងស្ថិតនៅខាងក្រោម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកទៅក្រោយវិញ យើងអាចឃើញការរចនាវិវត្តន៍ជាមួយនឹងរចនាប័ទ្មដែលកែសម្រួលថ្មីនិងមានរាងជ្រុង ហើយបន្ថែមពីនេះប្រវែងគន្លាតកង់មុខ-ក្រោយ​វែងជាងមុន​ ដែលនាំឲ្យ​ផ្នែក​ខាងក្នុង​កាន់តែ​ទូលាយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Mitsubishi មិនបាននិយាយច្រើនអំពីរថយន្តភីកអាប់ថ្មីនេះទេ ប៉ុន្តែចំពោះម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីន Plug-in Hybrid ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅលើម៉ូឌែលថ្មីនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម