ធ្លាប់តែឃើញ Toyota Alphard ជាឡាន Minivan តែនេះជាភីកអាប់ ដែលត្រៀមបង្ហាញខ្លួនអាទិត្យក្រោយនេះ

[បរទេស] ក្រុមសិស្សកែច្នៃរថយន្តមកពីមហាវិទ្យាល័យ Nihon Automobile College នៅក្នុងប្រទេសជប៉ុន បានយករថយន្ត Alphard ដែលប្រភទ Minivan ដ៏ពេញនិយមរបស់ Toyota កែច្នៃទៅជាភីកអាប់ដែលមានឈ្មោះថា NATS Alphard Super Dually Truck ជាមួយការត្រៀមដាក់បង្ហាញខ្លួននៅ Tokyo Auto Salon នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ។

​ការកែច្នៃនេះ បាន​យក​រថយន្ត Toyota Alphard ជំនាន់​ទី​ ៣ ដែល​បាន​កាត់ផ្នែក​ខាង​ក្រោយចេញ ដោយជំនួយមកជាឃ្លុបវិញ ដែលបានមកពី Toyota Hilux ព្រមទាំងបានពង្រីកនៅប្រវែងគន្លាតកង់មុខ-ក្រោយវែងជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រចនាបថរថយន្តភីកអាប់ដ៏ប្លែកនេះ គឺបានប៉ះពាល់ដល់ទ្វាររូតខាងក្រោយរបស់ Alphard ដោយក្រុមកែច្នៃនេះបានកែច្នៃទា្វររបស់ភីកអាប់ NATS Alphard Super Dually Truck ស្រដៀងនឹង Rolls-Royce ដែរ។ ក្នុងនោះ ផ្នែកខាងក្នុងមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងទទួលបាននូវការតុបតែងជាមួយពណ៌ខៀវ។

បន្ថែមពីនេះរថយន្តភីកអាប់នេះបានទម្លាក់កម្ពស់ ជាមួយការប្រើប្រាស់ប្រព័ន្ធ Air Super Performance suspension kit ​នឹង​បំពាក់ថាស​កង់​​ស្ព័រ​ទំហំ ២០ អ៊ីញប្រភេទ Work Equip E10​ alloy wheel ស្រោបដោយសំបកដែល​មាន​ទំហំ 245/35ZR20 នៅ​ខាង​មុខ និង 345/25ZR20 នៅ​ខាង​ក្រោយ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ របស់ Alphard ទំហំ ៤​ ស៊ីឡាំង ​អាចផលិតបាន ១៨០ សេះ​ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដោយស្វ័យប្រវត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម