[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសគ្រោងនឹងបើកការសាងសង់ជាផ្លូវការនូវរោងចក្រផលិតរថយន្តរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេសុី នៅចុងឆ្នាំ២០២៤ នេះ។
គួរឲដឹងផងដែរថា រោងចក្រផលិតរថយន្តរបស់ BYD ដែលស្ថិតក្នុងប្រទេសឥណ្ឌូនេសុីនឹងក្លាយជារោងចក្រដែលធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្រោងចាយប្រាក់សាងសង់ប្រមាណ ១,៣ ពាន់លានដុល្លារ ធំជាងរោងចក្រនៅក្នុងប្រទេសថៃដែលទើបសម្ពោធជាផ្លូវការកាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ។
ហើយរោងចក្រថ្មីនេះទៀតសោកនឹងផលិតរថយន្តបានចំនួន ១៥ មុឺនគ្រឿងជារៀងរាល់ឆ្នាំ ដែលនឹងត្រូវសាងសង់នៅក្នុងតំបន់ឧស្សាហកម្ម “Subang Smart City” គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០៨ ហិកតា បើតាមការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌូនេស៊ីលោក Airlangga Hartarto ។