តម្លៃរថយន្តនៅសហរដ្ឋអាមេរិកនឹងកើនឡើងខ្ពស់ ដោយសារពន្ធបន្ថែមទៅលើប្រទេសទាំង ២ នេះ

[បរទេស] ការដាក់ពន្ធនាំចូលបន្ថែម ២៥% ដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ស្នើឲ្យអនុវត្តចំពោះរថយន្តដែលផលិតនៅប្រទេសម៉ិកស៊ិក និងកាណាដា អាចនឹងធ្វើឲ្យប៉ៈពាល់ដល់ការជំរុញតម្លៃរថយន្តដែលលក់នៅទីផ្សារសហរដ្ឋអាមេរិកមានការកើនឡើង ។

ជាមួយគ្នានេះ បើយោងតាមការវិភាគដោយគេហទំព័រ Wolfe Research បានរកឃើញថាតម្លៃលក់ជាមធ្យមនៃរថយន្តនៅសហរដ្ឋអាមេរិកអាចកើនឡើង ៣ ០០០ ដុល្លារនៅពេលដែលពន្ធចូលជាធរមាន។  មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យរបស់គេហទំព័រ Edmunds បង្ហាញថាបច្ចេប្បន្ននេះ ប្រហែលមួយភាគបីនៃរថយន្តដែលលក់ក្នុងតម្លៃក្រោម ៣០ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក គឺត្រូវបានផលិតនៅក្នុងប្រទេសម៉ិកស៊ិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា តម្លៃប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករនៅក្នុងរោចងក្រផលិតរថយន្តប្រទេសម៉ិកស៊ិកគឺប្រហែល ៣,៥ ដុល្លារ ដល់ ៤,៣ ដុល្លារ ក្នុងមួយម៉ោង ទាបជាងមធ្យមភាគនៅសហរដ្ឋអាមេរិកមានតម្លៃ ៣៣ ដុល្លារក្នុងមួយម៉ោង ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តរក្សាតម្លៃទាបនិងមានប្រាក់ចំណេញតិចតួច ប៉ុន្តែយុទ្ធសាស្រ្តនេះអាចត្រូវបានបំផ្លាញប្រសិនបើរដ្ឋបាល Trump ថ្មីដាក់ពន្ធដែលបានរៀបរាប់ខាងលើ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម