ពេលនេះ Mitsubishi Outlander ២០២៣ ប្រភេទស៊ីសាំងតិចបំផុត អាចបើកម្តងសរុប ៦៧៦គីឡូម៉ែត្រ

ក្រុមហ៊ុន Mitsubishi បានធ្វើការបង្ហាញចេញនូវព័ត៌មានលម្អិតមួយចំនួនអំពីម៉ូឌែល Outlander PHEV មុនពេលនៃការចេញលក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ៣៩ ៨៤៥ដុល្លារ។

សម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ វាដំណើរការដោយម៉ាស៊ីនសាំងប្រភេទ Plug-in hybrid ចំណុះ ២,៤លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយលីដ្យូមអ៊ីយ៉ុង ២០គីឡូវ៉ាត់ម៉ោង ក្នុងការជួយអោយបើកបរដោយប្រើប្រាស់សាំង និងអគ្គិសនី បានចម្ងាយសរុប ៦៧៦គីឡូម៉ែត្រ ឆ្ងាយជាងការរំពឹងទុក ១៦១គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយម៉ូទ័រអគ្គិសនីដែលបំពាក់នេះគឺមានថាមពលជាងការរំពឹងទុក ដោយអាចផលិតកម្លាំងសរុបបានរហូតដល់ ២៤៨សេះ និងកម្លាំងបង្វិល ៤៥០ញ៉ូតុនម៉ែត្រ។ សំខាន់ជាងនេះទៅទៀត កញ្ចប់អាគុយទំហំធំថ្មី បានបង្កើននូវចង្ងាយបើកពី ២៤គីឡូម៉ែត្រ ទៅដល់ ៣៨គីឡូម៉ែត្រ។ ក្រៅពីប្រើប្រាស់នូវឆ្នាំងសាកភ្លើងប្រភេទ Level1 និង Level2 នៅតាមផ្ទះ អតិថិជនក៏អាចជ្រើសរើសនូវឆ្នាំងសាកល្បឿនលឿន DC ដែលអាចសាកដល់ថាមពល ៨០ភាគរយ ប្រើពេល ៣៨នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម