ពេលមើលវីដេអូមួយនេះហើយ ទើបដឹងថា Hummer EV មើលទៅពិតជាមិនធម្មតា

ដូចបងប្អូនទាំងអស់គ្នាដឹងហើយថា ក្រុមហ៊ុន GMC បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Hummer ប្រភេទ​អគ្គិសនី ដែល​មាន​រចនាបថ​​ទាន់​សម័យ ជា​មួយ​នឹង​កម្លាំង​ដ៏​ខ្លាំង​មហាសាល​សម្រាប់​រថយន្ត​ភីកអាប់នេះ កាលពីតុលាកន្លងទៅ ហើយឥឡូវនេះដែរ GMC ក៏បានចេញវីដេអូថ្មីមួយរបស់ Hummer EV នៅក្នុងសកម្មភាពបើកបរមិនខ្លាចឧបសគ្គបន្តិចឡើយ។

វីដេអូឃ្លីបនេះត្រូវបានគេបង្ហោះចូលក្នុងទំព័រ Instagram របស់ក្រុមហ៊ុន General Motors Design និងបង្ហាញពីការបើកបរឆ្លងកាត់ផ្លូវក្នុងទីក្រុង ទៅកាន់ផ្លូវនៅតាមបណ្តោយផ្លូវព្រៃភ្នំដែលអមជាមួយទេសភាពយ៉ាងស្រស់បំព្រង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថាមពល​ដ៏​ខ្លាំង​ក្លា​នៃ​រថយន្ត Hummer EV គឺ​បាន​មក​ពី​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​លីចូម​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ហើយ​ការ​សាក​ភ្លើង​ត្រឹម​១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ១៦១​គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម