ភីកអាប់ដំបូងគេរបស់ Changan ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់នៅក្នុងសប្តាហ៍នេះហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan គ្រោងនឹងធ្វើការដាក់ចេញលក់នៅភីកអាប់ដំបូងគេខ្លួនគឺ Changan Hunter ម៉ូដែល plug-In hybrid នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នៅទីផ្សារប្រទេសចិន ។

សម្រាប់ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៣៨០ មម ទទឹង ១ ៩៨០ មម កំពស់ ១ ៨៧៥ មម និងគន្លាតកង់មុខ-ក្រោយចាប់ពី ៣ ១៨០ ម.ម ដល់ ៣ ៤៣០ ម.ម នៅផ្នែកខាងមុខមានបំពាក់ប៉ាណាគ្មានស៊ុបមួយផ្ទាំងធំជាប់សងខាងដោយសំណុំចង្កៀងមុខ LED និងមានឡូហ្គោ Changan នៅចំកណ្តាល ក៏ដូចជាកាងការពារដ៏ហាប់ណែនជាដើម ។ ខណៈនៅផ្នែកខាងក្នុងនៅមិនទាន់មានព័ត៌មាននៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៥៤ សេះ ប្រភេទបើកបេប៉ុង ២ អាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ ខណៈទំហំអាគុយមិនដឹងនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម