[បរទេស] ការលក់រថយន្តប្រភេទភីកអាប់នៅក្នុងទីផ្សារប្រទេសថៃគិតនៅក្នុងខែតុលា ឆ្នាំ ២០២៤ ដោយលក់បានចំនួនសរុប ១០ ៨៩៦ គ្រឿង ខណៈរថយន្តភីកអាប់របស់ Toyota ឈរលើកំពូលតារាងក្នុងនាមជាអ្នកលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនលក់ដាច់គេទាំង ១០ នៅប្រទេសថៃ ៖
១) Toyota Hilux REVO រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥ ០៣៩ គ្រឿង
២) Isuzu D-Max រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៤ ១៩៧ គ្រឿង
៣) Ford Ranger រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៨០៧ គ្រឿង
៤) Mitsubishi Triton រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥៥៤ គ្រឿង
៥) Nissan Navara រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ១៤៨ គ្រឿង
៦) MG Extender រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ១៤៣ គ្រឿង
៧) Mazda BT-50 រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៨ គ្រឿង
គួរបញ្ជាក់ផងដែរថា ការលក់រថយន្តប្រភេទភីកអាប់នៅក្នុងទីផ្សារប្រទេសថៃគិតនៅក្នុងខែតុលា ឆ្នាំ ២០២៤ បានចំនួនសរុប ១០ ៨៩៦ គ្រឿង នេះ ជាចំនួនធ្លាក់ចុះពីខែកញ្ញា ដែលក់បាន ១៨ ៦៧៣ គ្រឿង ៕