ភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali ឆ្នាំ២០២៥ អាប់ដេតថ្មី ឯតម្លៃទាបជាងមុនជិត ៨មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ជាមួយតម្លៃលក់ចាប់ពី ៩១ ៩៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ជាតម្លៃទាបជាងមុនដល់ទៅជិត ៨០ ០០០ ដុល្លារ (៩៩ ៩៤៥ ដុល្លារ) តម្លៃចាស់ ។

GMC Sierra EV Denali ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៧៦០ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយថ្មី អាចបើកបរបានចម្ងាយ ៦២៨ គីឡូម៉ែត្រ រួមទាំងជម្រើសអាគុយអាចបើករបរបានចម្ងាយ ៧៤០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រៅភីកអាប់នេះ មិនមានការផ្លាស់ប្តូរនេះ ដោយមាន​ប៉ាណាមុខ​បិទ​ជិត អមដោយសណុំចង្កៀងប្រភេទ LED ដែលមានរាងជា 7-shaped ប្រើប្រាស់ថាសកង់ស្ព័រទំហំ ២៤ អ៉ីញ ស្រោបដោយសំបកកង់ទំហំ ៣៥អ៉ីញ, ចង្កៀងក្រោយប្រភេទ LED រចនាថ្មី ។

ផ្នែកខាងក្នុងមានកុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និង អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៉ីញ រួមបញ្ចូលនៅប្រព័ន្ធ Google integration, អេក្រង់បង្ហាញលើកញ្ចក់ Heads-Up display ទំហំ ១៤ អ៉ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសំលេងម៉ាក BOSE ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម