[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ GMC Sierra Denali Edition 1 ស៊េរីឆ្នាំ ២០២៤ នឹងបានបើកទទួលការកក់ទុកមុននៅលើគេហទំព័រ GMC website ហើយការដឹកជញ្ចូនគ្រោងធ្វើឡើងនៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១០៧ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។
ភីកអាប់ GMC Sierra EV Denali Edition 1 ស៊េរីឆ្នាំ ២០២៤ មកជាមួយការរចនាដ៏ប្រណិត ដោយផ្នែកខាងក្រៅត្រូវបានរចនាឡើងជាមួយប៉ាណាខាងមុខបិទជិត ដែលមានភ្លើងបំភ្លឺជុំវិញ និងឡូហ្គោ GMC ត្រូវបានអមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានរាងជា 7-shaped ដែលស្ថិតនៅពីលើចង្កៀងមុខមានមុខងារបំភ្លឺផ្លូវតាមចលនា, កាងខាងមុខទំហំធំ ថាសកង់ស្ព័រទំហំ ២៤ អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣៥ អ៊ីញ, ចង្កៀងក្រោយប្រភេទ LED រចនាថ្មី និងកាងខាងក្រោយជាមួយនឹងឈ្នាន់ជើងនៅខាងជ្រុង។
បន្ថែមពីនេះ Sierra EV Denali Edition 1 មានស្តង់ដារមកជាមួយនឹងប្រព័ន្ធ MultiPro Midgate ដែលអាចពង្រីកឃ្លុបក្រោយបានដល់ ៣ ៣៥២ ម.ម “ចូលទៅក្នុងកាប៊ីនដោយបត់កៅអីកណ្តាលចុះក្រោម។ ក្នុងនោះ ប្រព័ន្ធ MultiPro Tailgate ក៏អាចបត់ចុះក្រោមហើយលើកកន្លែងផ្ទុកមានប្រវែងជិត ៣ ៣៥២ ម.ម។ លើសពីនេះ GMC នឹងផ្តល់ជូននៅគម្របដែលអាចចាក់សោបាន និងធន់នឹងអាកាសធាតុនៅលើឃ្លុបខាងក្រោយ។ អតិថិជនក៏អាចរក្សាទុករបស់របរនៅក្នុង eTrunk ខាងមុខ ឬ frunk ដែលមានរន្ធបង្ហូរពីរ និងរន្ធសាក 120-volt ដល់ 240-volt ផងដែរ។
រីឯផ្នែកខាងក្នុងនៃកាប៊ីនផ្តោតលើការតុបតែងបែបប្រណិតភាព និងផាសុកភាព ដែលមានការតុបតែងជាមួយឈើ និងអាលុយមីញ៉ូមជុំវិញកុងសូល និងទ្វារ។ រន្ធម៉ាស៊ីនត្រជាក់រាងស្លីម, កុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ និង អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៊ីញ រួមបញ្ចូលនៅប្រព័ន្ធ Google integration, អេក្រង់បង្ហាញលើកញ្ចក់ Heads-Up display ទំហំ ១៤ អ៊ីញ, កន្លែងសាកថ្មឥតខ្សែជាមួយនឹងបាតឈើ, ឧបករណ៍បំពងសំលេងម៉ាក BOSE, កៅអីស្រោបដោយស្បែក និងឡូហ្គោ Denali នៅលើកៅអីអង្គុយអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី មុខការកំដៅ និងខ្យល់ចេញចូលផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ភីកអាប់អគ្គិសនីសុទ្ធនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៧៥៤ សេះ និងកម្លាំងរមួល ១ ០៦៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយមអាគុយ Ultium Battery អាចបើកបរបានចម្ងាយប្រហែល ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC កម្លាំងរហូលដល់ ៣៥០ គីឡូវ៉ាត់ ដោយសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រ នឹងមានរបៀបបើកបរចំនួន ៥ រួមមាន៖ Suspension drive, Sound, Tow/Haul, Off-Road និង Max Power Mod ជាមួយសមត្ថិភាពអូសសណ្តោង ៤ ៣០៩ គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៥៩០ គីឡីក្រាម។
មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធ Onboard Power Station Pro អាចប្រែក្លាយឧបករណ៍សម្រាប់រថយន្តភីកអាប់ទៅជាប្រភពថាមពលចល័តដែលអាចផ្តល់ការសាកថ្មទំហំ ១០,២ គីឡូវ៉ាត់ ដល់គ្រឿងអេឡិចត្រូនិកផ្សេងៗ និងសូម្បីតែរថយន្តអគ្គិសនីផ្សេងទៀត។ សំខាន់ជាងនេះទៅទៀត ដូចជាឆ្នាំងសាកទ្វេទិស និងផលិតផល និងសេវាកម្មបន្ថែមដែលផ្តល់ជូនតាមរយៈខ្សែ Ultium Home របស់ GM Energy Sierra EV Denali Edition 1 អាចផ្តល់ថាមពលដល់តម្រូវការចាំបាច់របស់ផ្ទះរហូតដល់ ២១ ថ្ងៃ៕