ភីកអាប់អគ្គិសនី RAM 1500 REV សាកភ្លើងម្តងជិះបាន ៨០០ គីឡូម៉ែត្រ បង្ហាញខ្លួននៅពិព័រណ៍រថយន្តសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត RAM បានប្រកាសព័ត៌មានអំពីលក្ខណះបច្ចេកទេសផ្លូវការនៃរថយន្តភីកអាប់អគ្គិសនី RAM 1500 REV ថ្មី មុនពេលចេញលក់នៅចុងឆ្នាំ ២០២៤ នៅឯពិព័រណ៍រថយន្ត New York International Auto show 2023 ។

Ram 1500 Revolution (REV) ត្រូវបានបំពាក់ដោយម៉ូទ័អគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៥៤ សេស និងកម្លាំងរមួល ៨៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយចំនួន ២ ជម្រើសទំហំ ១៦៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រ និងអាគុយទំហំ ២២៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ភ្ជាប់ជាមួយប្រព័ន្ធសាកថ្មល្បឿនលឿន 800-volt DC កម្លាំង ៣៥០ គីឡូវ៉ាត់ អាចសាកបាន ១០ នាទី បើកបរបានចម្ងាយ ១៧៧ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីការរចនាវិញ បានរចនាទៅលើប៉ាណាមុខឡើងវិញទាំងស្រុងដើម្បីធ្វើឲ្យមានលក្ខណៈបែបស្ព័រ ជាមួយនឹងឡូហ្គោ Ram មានពន្លឺ អបដោយចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៤ អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road ទំហំ ៣៥ អ៉ីញ និងចង្កៀងខាងក្រោយ LED រាងអក្សរ L ជាដើម។

ចំពោះនៅផ្នែកខាងក្នុង បានតុបតែងយ៉ាងប្រណិតជាមួយឈើ និងស្បែក ដោយបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ, អេក្រង់ទំហំ ១០,២៥ អ៉ីញសម្រាប់អ្នកដំណើរផ្នែកខាងមុខ, អេក្រង់បំបែក UConnect touchscreen ទំហំ ១២ អ៉ីញ​ និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែ ឧបករណ៍បំពងំសឡេងម៉ាក Klipsch ២៣ ចំនុចជាដើម ។

លើសពីនេះ ភីកអាប់អគ្គិសនី Ram 1500 Revolution (REV) នឹងមានសមត្ថភាពបើកបរស្វ័យប្រវត្តិកម្រិត L3 ហើយនៅពេលសាកថ្មនៅផ្ទះ នឹងមនុស្សយន្តតូចមួយដែលមានឈ្មោះថា Ram Charger នឹងចូលមកសាកដោយស្វ័យប្រវត្តិបានយ៉ាងល្អឥតខ្ចោះ៕

All-electric, all-new 2025 Ram 1500 debuts at the New York International Auto Show with an unsurpassed targeted range of up to 500 miles
ផ្ទាំងផ្សាយពាណិជ្ជកម្ម