ភីកអាប់ Changan Hunter តម្លៃក្រោម ៤មុឺនដុល្លារ ត្រៀមចេញលក់នៅហ្វីលីពីននៅដើមឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Changan Hunter REEV (Range Extended Electric Vehicle) នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍រថយន្ត Philippine International Motor Show នៅក្នុងប្រទេសហ្វីលីពីន ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ៣៥ ២០០ ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៦៣០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៨៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៤៣០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំងបាន ១៨៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD (4×2) អាចផលិតកម្លាំងបាន ១៧៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD (4×4) អាចផលិតកម្លាំងបាន ១៧៤ សេះ និង ២៦៨ សេះ ផ្គួបជាមួយជាមួយកញ្ជប់អាគុយទំហំ ៣១,១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ០៣១ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៤៩៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២,៥ តោន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពហាប់ណែន និងអំណាច ដោយបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងរន្ធភ្លើងនៅឃ្លុបផ្នែកខាងក្រោយដែលមានកម្លាំង ៣,៣ គីឡូវ៉ាត់។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧,៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ផ្លិតទឹកអូតូ កៅអីស្រោបដោយស្បែកមានមុខងារកំដៅ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម