ភីកអាប់ Changan Lantop ស៊េរីថ្មី ចេញលក់នៅប្រទេសកំណើត តម្លៃតែជាង ២ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Changan Lantop ជាមួយតម្លៃលក់ចាប់ពី ២៣ ៨៦០ ដុល្លារ ដល់ ២៤ ៧០២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៣៥០ ម.ម ទទឺង ២ ០០៦ ម.ម កំពស់ ១ ៨៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ហាប់ណែន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road បំពងផ្សែងអាចចុះទឹកបានជម្រៅ ៨០០ មម ផ្នែកខាងក្រយមាន ចង្កៀង LED កាងការពាររចនាថ្មី និងមានសមត្ថិភាពអូសសណ្តោងបានដល់ ២ ៥០០ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយបែបស្ព័រ ដោយនៅលើតាប្លូមានបំពាក់ដោយអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប 8-core MT 8666 , ប្រអប់លេខចង្កូតអេឡិចត្រូនិច និងកាមេរ៉ា ៣៦០ ដឺក្រេរួមទាំង ១៨០ ដឺក្រេផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីន Blue Whale ២,០ លីត្រ ជំនាន់ថ្មី Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្ក ប្រភេទបើកបរប៉ុង ២ 4-wheel drive មានរបៀបបើកបរចំនួន ៥ របៀប និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម