ភីកអាប់ Ram 1500 DT ចេញលក់លើទីផ្សារប្រទេសមួយនេះ ក្នុងតម្លៃជាង ១១ម៉ឺនដុល្លារ

(ទីផ្សារប្រទេសអូស្ត្រាលី)ក្រុមហ៊ុន Ram បានធ្វើការប្រកាសចេញរថយន្តភីកអាប់ Ram 1500 DT សេរ៊ីឆ្នាំ ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី បន្ទាប់ពីពន្យាពេលក្នុងការបង្ហាញវត្តមានលើទីផ្សារប្រទេសអូស្ត្រាលីជាច្រើនខែកន្លងទៅ វានឹងត្រូវបានដាក់លក់រួមជាមួយរថយន្ត DS Series(Classic Model)។

រថយន្តភីកអាប់ Ram 1500 DT មាន ២ជម្រើសម៉ូឌែលគឺ Laramie និង Limited។ រថយន្តភីកអាប់នេះកម្លាំង ​៣៩០សេះ និងកម្លាំងរមួល ៥៥៦ញ៉ូតុនម៉ែត្រ ដំណើការដោយម៉ាស៊ីនសាំង ៥,៧លីត្រ V8 រួមជាមួយប្រព័ន្ធ Mild-hybrid ៤៨វ៉ុល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram បានអះអាងថា 1500 DT គឺជាភីកអាប់ខ្នាតធំប្រភេទ Aerodynamic មួយនៅលើពិភពលោក។ ដើម្បីជំនួយដល់ប្រព័ន្ធ Aerodynamic និងការកាត់បន្ថយទម្ងន់ វាបានបំពាក់ជាមួយប៉ាណាបែប Active grille Shutters, ថាសកង់ទំហំ ២២អ៊ីញ, ប្រព័ន្ធ Air Suspension ប្រភេទ Active-Level ដែលអាចជួយអោយរថយន្តអាចទម្លាក់កម្ពស់រថយន្តបាន ១៥មីលីម៉ែត្រនៅពេលបើកលើផ្លូវល្បឿនលឿន។

ចំណែកការបើកបរលើផ្លូវលំបាក Off-road ប្រព័ន្ធ Suspension នៃរថយន្តគឺអាចតម្លើង និងទម្លាក់កម្ពស់រថយន្តបាន ៥១មីលីម៉ែត្រ។

រីឯផ្នែកខាងក្នុង បានបំពាក់ជាមួយដំបូល Panoramic Sunroof, អេក្រង់កម្សន្តTouchscreen ទំហំ ១២អ៊ីញ អាចភ្ជាប់ជាមួយប្រព័ន្ធ Uconnect 4, Voice Controlled Navigation, Apple Carplay, Android Auto និងកាំម៉េរ៉ា ៣៦០ដឺក្រេ, ឧបករណ៍បំពងសម្លេង Harman Kardon កម្លាំង ៩០០វ៉ាត់, Subwoofer ទំហំ ១០អ៊ីញ, កៅអីខាងមុខមានមុខងារ ក្តៅត្រជាក់ រួមជាមួយកៅអីខាងក្រោយអាចបត់បានជារាង ៦០/៤០ និងអាចផ្ទុកបានចំណុះ ១៥០លីត្រ។

សម្រាប់ Ram 1500 DT Laramie មានតម្លៃចាប់ពី ១១៤ ៩៥០ដុល្លារ និង Ram 1500 DT Limited មានតម្លៃចាប់ពី ១៣៩ ៩៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម