[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសប្រេសុីល បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Toyota Hilux STD Power Pack ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី ម៉ាសុីនថ្មី ខណៈតម្លៃមិនមានទិន្នន័យបង្ហាញនៅឡើយទេ។
រថយន្តភីកអាប់ Toyota Hilux ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។
ចំពោះផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មីនេះ មានការរចនាប៉ាណាមុខថ្មីទំហំធំ ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ចង្កៀងមុខ-ក្រោយ LED រួមជាមួយការប្រើប្រាស់នូវថាសកង់ដែក និងសំបកកង់ប្រភេទ Off-Road ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto រួមជាមួយនឹងពោងសុវត្ថិភាពចំនួន ៧ ចំនុច ក៏ដូចជាមុខងារគ្រប់គ្រងលំនឹងរបស់រថយន្ត និងមុខងារផ្សេងៗទៀតសម្រាប់ជំនួយក្នុងការបើកបរ Off-Road ៕