ភ្ញាក់ផ្អើល! មានឧបទ្ទេវហេតុយន្តហោះបុករថយន្តបណ្តាលអោយខូចរថយន្តអស់ ៤គ្រឿង (មានវីដេអូ)

កាលពីរសៀលថ្ងៃទី ២៤ កន្លងទៅនេះមានព្រឹត្តិការណ៍ដ័គួរអោយភ្ញាក់ផ្អើលមួយមានកើតឡើង ដែលបណ្តាលមកយន្តហោះខ្នាតតូចមួយគ្រឿងបានចុះចតបន្ទាន់បណ្តាលអោយបុករថយន្តចំនួន ៤គ្រឿងដែរកំពុងបើកបរ។

យោងតាមបន្ត្រីប៉ូលីសផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះចេញពីវាលMontgomery ហើយឆ្ពោះទៅ La Jolla នៅពេលដែលប្រព័ន្ធចាប់ផ្តើមដំណើរការ វាមានភាពខុសប្រក្រតីដែលតម្រូវអោយវាត្រូវធ្វើការចុះចតជាបន្ទាន់នៅលើផ្លូវហាយវ៉េ ដែលបណ្តាលអោយយន្តហោះធុនតូចនោះបានបុករថយន្ត ៤ គ្រឿង ដោយសំណាងល្អអ្នកបើកយន្តហោះ និងអ្នកដំណើរម្នាក់មិនមានរងរបួសទេ ប៉ុន្តែមនុស្សជាច្រើននៅក្នុងរថយន្តបានរងរបួសស្រាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសម្តីអ្នកស្រី Victoria Roberts ដែលកំពុងបើកបររយន្តត្រឡប់ទៅផ្ទះវិញជាមួយក្មួយស្រីអាយុ ៧ឆ្នាំរបស់ខ្លួន ដែលជួបហេតុការណ៍នោះបាននិយាយថា៖ គាត់បានលឺសម្លេងប៉ះទង្គិចយ៉ាងខ្លាំង ដោយដំបូងបានគិតថាគាត់បុកនឹងរ៉ឺម៉ក់ ប៉ុន្តែវាមិនមែនជារ៉ឺម៉ក់នោះឡើយ គឺជាយន្តហោះ។ ហើយគាត់បានស្រែកអោយក្មួយរបស់គាត់ចេញពីឡាន ប៉ុន្តែនាងពុំអាចចេញបានឡើយដោយសារទ្វាបានចាក់សោ ហើយត្រូវបានស្រោចដោយប្រេង និងត្រូវលូនចេញតាមកញ្ចក់មុខតាមរយ:ការជួយពីអ្នកដទៃ

ខណ:ពេលដែលក្រុមជួយសង្គ្រោះមកដល់ពួកគេប្រញាប់ដោះសំលៀកបំពាក់ដែលប្រឡាក់ដោយប្រេងរបស់ក្មួយរបស់ចេញហើយយកភួយមកឱ្យនាង។ នោះគឺជាពេលដែលលោកស្រី Roberts បានឃើញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើង ដោយស្លាបយន្តហោះនៅលើរថយន្តផ្នែកខាងក្រោយរបស់គាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម