បើយោងតាមទិន្នន័យរបស់ EPA បង្ហាញថា Jeep Gladiator EcoDiesel ឆ្នាំ២០២១ គឺជារថយន្តដែលស៊ីប្រេងតិចបំផុត ក្នុងត្រកូលនៃរថយន្តភីកអាប់ Gladiator នេះ។
រថយន្ត Gladiator EcoDiesel ឆ្នាំ២០២១ មានកម្រិតស៊ីប្រេងប្រហែល ១០,៧លីត្រ/ក្នុងក្រុង ៨,៤លីត្រ/ក្រៅក្រុង និង ជាមធ្យម ៩,៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។
គួរឲ្យដឹងថា រថយន្ត Jeep Gladiator EcoDiesel បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៦០សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4WD។ ចំពោះតម្លៃរបស់ភីកអាប់នេះគឺចាប់ពី ៤១ ០៤០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕