មកដឹងពីលក្ខណៈពិសេសនៃរថយន្ត GAC ទាំង ២ម៉ូដែល ដែលទើបសម្ភោធដាក់លក់ហើយ

[ទីផ្សារក្នុងស្រុក] ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងចែកចាយរថយន្ត GAC គ្រប់ប្រភេទនៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍នៃការបើកបរសាកល្បង និងសម្ភោធជាផ្លូវការនៃរថយន្តស៊េរីថ្មី ២ម៉ូឌែលរបស់ខ្លួន ដោយរួមមាន រថយន្ត GAC GS3 និង GAC GS8 ស៊េរីឆ្នាំ ២០២៣ ដែលបានធ្វើឡើងនៅឯ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន GAC បុគ្គលិក អតិថិជន អ្នកសារព័ត៌មាន ក៏ដូចជា Influencers និងតារាល្បីៗជាច្រើនរូបទៀត។ ដោយកម្មវិធីនេះត្រូវបានបែងចែកជា ២ផ្នែកគឺពេលព្រឹកជាការបើកបរសាកល្បង និងពេលល្ងាចជាពិធីសម្ពោធជាផ្លូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយការសម្ភោធថ្មីនេះ យើងឃើញថារថយន្តទាំង ២ម៉ូឌែលនេះ ទទួលបាននូវការបំពាក់មកជាមួយលក្ខណៈពិសេសជាច្រើនដូចជា៖

  • រថយន្ត GAC GS3 សេរ៊ីថ្មី ២០២៣

ជារថយន្តប្រភេទ SUV ខ្នាតតូចប្រភេទ ៥​ កៅអី ដែលត្រូវបានរចនាឡើងប្រកបដោយភាពស៊ីវីល័យ និងទាន់សម័យ ដោយបានបំពាក់មកជាមួយប៉ាណាប្រភេទក្រូម៉េត្រួតស៊ីគ្នា ដែល GAC អោយឈ្មោះថា Flying Dynamic 3.0 និងអមសងខាងដោយចង្កៀងមុខប្រើប្រាស់អំពូលគុជ ប្រភេទ LED។ ផ្នែកជំហៀងបានភ្ជាប់មកជាមួយថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ១៨អ៊ីញ និងផ្នែកខាងក្រោយប្រើប្រាស់នូវអំពូលប្រភេទ ជាមួយការរចនាស្តុបក្រោយ អោយឈ្មោះថា Light & shadow taillight។

សម្រាប់ផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងដោយផ្តោតទៅលើប្រណិតភាព និងផាសុកភាព ជាមួយការប្រើប្រាស់នូវស្បែក រំលេចជាមួយពណ៌ដ៏ពេញនិយមមួយជុំរថយន្ត។ បន្ថែមជាមួយ ដៃចង្កូតប្រភេទអេឡិចត្រូនិច, កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ៧អ៊ីញ, អេក្រង់កំសាន្តប្រភេទ touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth និង Apple Carplay, ដំបូលបើកប្រភេទ Sunroof រួមជាមួយប្រព័ន្ធសុវត្ថិភាពដែលទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពី CNCAP ដែលមាននូវប្រព័ន្ធដូចជា៖

  • ពោងសុវត្ថិភាពផ្នែកខាងមុខ
  • សេនស័រជំនួយពេលចតរថយន្ត
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESP
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច EPB និងជំនួយពេលឈប់ស្តុប Auto Hold
  • ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោទ
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត TPMS
  • ប្រព័ន្ធកំណត់ល្បឿនពេលបើកបរ
  • កាំមេរ៉ាមើលក្រោយ

រថយន្ត GAC GS3 សេរ៊ីឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនជំនាន់ថ្មី ប្រភេទម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo មានកម្លាំងខ្លាំង ១៦៩ សេះ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ និងមានកម្រិតស៊ីសាំង ៥,៦លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

  • រថយន្ត GAC GS8 ជំនាន់ថ្មី ២០២៣

ជាកំពូលរថយន្តប្រភេទ SUV ខ្នាតធំ ដែលត្រូវបានរចនារូបរាងរចនាថ្មីទាំងស្រុងសម្រាប់សេរ៊ីថ្មី២០២៣ ដោយបានរួមបញ្ចូលនៅរចនាបទប្រពៃណីបែបចិន ជាមួយរចនាបទនាពេលអនាគត។

សម្រាប់រូបរាងផ្នែកខាងក្រៅត្រូវបានឌីស្សាញឡើងរាងជ្រុងៗ និងភ្ជាប់ដោយបា៉ណាមួយផ្ទាំងយ៉ាងធំ លាតសន្ធឹងសឹងតែពេញផ្ទៃខាងមុខ អមដោយចង្កៀងមុខសងខាងប្រភេទ LED ចំនួន ៤គ្រាប់ធំៗ ភ្ជាប់ជាមួយមុខងារទំនើប និងសំបូរបែបដូចជាបិត បើកភ្លើង និងទម្លាក់ ហ្វា កូដបានដោយស្វ័យប្រវត្តិ និងអំពូលបភ្លឺពេលថ្ងៃប្រើប្រាស់ជាមួយអំពូល LED ជាងរាងបញ្ឍរ ២ឆ្នូតយ៉ាងទាក់ទាញ។ ផ្នែកចំហៀងវិញបានបំពាក់មកជាមួយថាសកង់ប្រភេទ Alloywheel ទំហំរហូតដល់ទៅ ២០អុីញ និងផ្នែកខាងក្រោយភ្ជាប់ជាមួយចង្កៀងខាងក្រោយប្រភេទ LED  រចនាជារាងបញ្ឈរ។

ប្រណិតភាព ផាសុកភាព និងភាពធំទូលាយ ត្រូវបានដាក់បញ្ចូលទៅកាន់ផ្នែកខាងក្នុង ដោយបានប្រើប្រាស់នូវគ្រឿងបរិក្ខា និងប្រើប្រាស់ទំនើបៗ និងប្រកបដោយគុណភាពខ្ពស់ ជាក់ស្តែងបានប្រាស់ស្បែកប្រណិតទៅលើដៃទ្វា តាបឡូ ដៃចង្កូត កៅអី និងកន្លែងសំខាន់ៗ។

សម្រាប់កៅអីសម្រាប់អ្នកបើកបរ ភ្ជាប់ជាមួយមុខងារបញ្ជាដោយថាមពលអេឡិចត្រូនិចបាន ៨របៀប រួមជាមួយមុខងារសារ៉េកល់ឆ្អឹង និងកៅអីអ្នករួមដំណើរខាងមុខបាន ៤របៀប និងមានមុខងារពិសេសមានខ្យល់ត្រជាក់, កុងទ័រឌីជីថលបង្ហាញព័ត៌មានទំហំធំ ១០,១ អ៊ីញ, អេក្រង់កំសាន្តប្រភេទ Touch Screen ទំហំធំ ១៤,៦ អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, កៅអីជួរទីពីរ អាចធ្វើការសារ៉េទៅមុខ-ក្រោយ, ដំបូលបើកទំហំធំប្រភេទ Panoramic sunroof, ឧបករណ៌បំពងសម្លេង ១០ចំណុច ម៉ាក Alphine ដ៏ល្បីរបស់ជប៉ុន, ប្រព័ន្ធម៉ាសុីនត្រជាក់ ៣តំបន់ ចែកដាច់ចេញពីគ្នា និងប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរដូចជា៖

  • ពោងសុវត្ថិភាពមួយជុំរថយន្ត
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESP
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលចាប់ហ្វ្រាំង និងកាត់បន្ថយកម្លាំងម៉ាសុីន
  • ប្រព័ន្ធជំនួយពេលចុះ ឬឡើងចំណោត
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច EPB និងជំនួយពេលឈប់ស្តុប Auto Hold
  • ប្រព័ន្ធជំនួយមើលពេលចូលចតរថយន្តកម្រិត HD
  • Sensors ចំនួយពេលចូលចត
  • កាំមេរ៉ា ៥៤០ដឺក្រេ កម្រិត HD អាចមើលពីឧបសគ្គមួយជុំរថយន្ត
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ
  • ប្រព័ន្ធចាប់យកស្លាកសញ្ញាចរាចរណ៌
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅខាងមុខ
  • ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
  • ប្រព័ន្ធផ្តល់ដំណឹងពេលរថយន្តចាកចេញពីគន្លងផ្លូវ
  • ប្រព័ន្ធរក្សាគន្លងផ្លូវជំនួយក្នុងការបើកបរ

រថយន្ត GAC GS8 ឆ្នាំ២០២៣ ដំណើរការដោយម៉ាសុីនសាំង GDI ចំណុះ ២,០លីត្រ អាចផលិតថាមពលកម្លាំងបាន ២៤៨សេះ កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ប៉ុង២ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ។

សូមបញ្ជាក់ផងដែរថា សម្រាប់នៅលើទីផ្សារប្រទេសកម្ពុជា រថយន្ត GAC GS3 ស៊េរីឆ្នាំ ២០២៣ មានតម្លៃ ២៩ ៩៩៩ ដុល្លារ និងរថយន្ត GAC GS8 ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃ ៦២ ៥០០ដុល្លារ។ ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមទំនាក់ទំនងទៅកាន់៖

  • ផ្នែកលក់៖ 095 999 029
  • ហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/gacmotorcambodia
  • Telegram : me/GACMotorCambodia
  • អគារតាំងបង្ហាញរថយន្តទាំង ២ទីតាំង៖
    • អគារ #711 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ
    • អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ

ផ្ទាំងផ្សាយពាណិជ្ជកម្ម