GAC EMKOO សេរីថ្មីឆ្មាំ២០២៣ បើកទទួលកក់ជាផ្លូវការហើយ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GAC Motor Cambodia បានធ្វើការប្រកាសអំពីការបើកទទួលការកក់ជាផ្លូវការនូវរថយន្តGAC EMKOO សេរីថ្មីឆ្នាំ២០២៣ ដែលជារថយន្តប្រភេទ SUV ខ្នាតកណ្តាលសម្រាប់ទីផ្សារប្រទេសកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

EMKOO គឺជារថយន្តម៉ូឌែលថ្មីរបស់ក្រុមហ៊ុន GAC Motor ដែលត្រួវបានរចនាយកលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ (Sci-Fi designed concept) សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរចំនួន១២ រាងជាអក្សរ “V” ដែលមានន័យថា “ជ័យជំនះ” ភ្ជាប់ជាមួយការរចនាចង្កៀងមុខ ដែល GAC ឲ្យឈ្មោះថា Eye of Enlightenment ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។

ប្រសិនបើក្រលេកមើលពីផ្នែកចំហៀង រថយន្តនេះត្រូវបានរចនារាង្គបញ្ឆិតចុះក្រោមផ្នែកខាងមុខ និងស្រមោលភ្លើងផ្នែកចំហៀងដែល GAC ឲឈ្មោះថា Light-shadow Sculptural សក្តិសមឥតខ្ចោះជាមួយដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ ១៩ អ៉ីញ។ ចំពោះផ្នែកខាងក្រោយ កាន់តែបង្ហាញនូវភាពលេចធ្លោបែបស្ព័រ ជាមួយការរចនាភ្លើងក្រោយរាងអក្សរ “X” និងបំពាក់បំពង់ស៊ីមាំងភ្លោះ។

នៅផ្នែកខាងក្នុង EMKOO ផ្តល់នូវផាសុខភាពខ្ពស់ ជាមួយកៅអីស្បែកដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដេរដោយដៃផ្ទាល់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ លើសពីនេះ វាបានបំពាក់នូវកុងទ័រប្រភេទ LCD ទំហំ ៧ អ៉ីញ អេក្រង់ Touch Screen ទំហំ ១០,១ អ៉ីញ មានកម្មវិធី Apple CarPlay កៅអីប្រភេទអូតូ និងមុខងារត្រជាក់នៅជួរខាងមុខ។

ចំពោះម៉ាស៊ីន EMKOO ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងសេរីថ្មី ដែល GAC ឲឈ្មោះថា Mega Wave Power ទំហំ ១,៥លីត្រ GDI ផលិតកម្លាំងបាន ១៧៧ Hp និងកម្លាំងរមួល ២៧០ Nm ភ្ជាប់ជាមួយប្រអប់លេខ ៧ វគ្គអូតូ ប្រភេទ Dual Clutch Automatic Transmission និងមានកំរិតស៊ីប្រងស្តង់ដារ ៦,២ លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០ គីឡូម៉ែត្រ។  វាត្រូវបានបំពាក់លើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានភាពបត់បែន រឹងមាំ សុវត្ថិភាព និងសន្សំសំចៃថាមពល ស្របតាមសកលភាវូបនីយកម្មយានយន្តនៃយុគសម័យថ្មី។

ចំពោះបច្ចេកវិទ្យាឆ្លាតវៃ EMKOO បានបំពាក់ ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control, ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collision Warning, ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Autonomous Emergency Braking, ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist, ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង Lane Departure Warning, ប្រព័ន្ធសម្គាល់ស្លាកសញ្ញាចរាចរ Traffic Sign Recognition និង ប្រព័ន្ធជំនួយពេលកកស្ទះចរាចរ Traffic Jam Assist និងប្រព័ន្ធទំនើបៗជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រកាសទទួលកក់រថយន្ត EMKOO សេរីថ្មីឆ្នាំ២០២៣ នេះ ក្នុងតម្លៃពិសេសត្រឹមតែ ៣៩ ៩៩៩ ដុល្លា សម្រាប់ការបញ្ជារទិញមុនរថយន្តមកដល់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះសម្រាប់ព័ត៌មានលម្អិត និងលក្ខណៈពិសេសបន្ថែមទៀតអំពីរថយន្តសេរ៊ីថ្មីនេះ បងប្អូនអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់ផ្នែកលក់របស់ក្រុមហ៊ុន GAC Motor Cambodia តាមរយៈលេខទូរស័ព្ទ  𝟎𝟗𝟓 𝟗𝟗𝟗 𝟎𝟐𝟗 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟐𝟔𝟖៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម