[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ គេហទំព័រ Edmunds បានចេញផ្សាយទិន្នន័យរបស់ខ្លួនស្តីពីរថយន្តដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលរថយន្តដែលលក់ដាច់បំផុតរបស់អាមេរិកគឺ Ford F-150 ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនៅតាមរដ្ឋភាគច្រើន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តរថយន្តភីកអាប់នោះទេ។
នៅក្នុងរថយន្តទាំងប្រាំបីផ្សេងគ្នាបានឈរនៅលើតារាងរថយន្តដែលលក់ដាច់បំផុតរបស់រដ្ឋនីមួយៗនោះគឺ៖ Ford F-Series ១៩រដ្ឋ, Ram 1500/2500/3500 ១០រដ្ឋ, Chevrolet Silverado ៨រដ្ឋ, Toyota RAV4 ៥រដ្ឋ, Honda CR-V ៥រដ្ឋ, Toyota Tacoma ១រដ្ឋ, Honda Civic ១រដ្ឋ និង Toyota Corolla ១រដ្ឋ ។ តួលេខនេះផ្អែកលើទិន្នន័យដែលប្រមូលបានតែកត្តាក្នុងការលក់រថយន្តថ្មីប៉ុណ្ណោះ ហើយមិនរាប់បញ្ចូលការលក់ជួល ឬការចុះបញ្ជីពីស្ថាប័នរដ្ឋាភិបាលទេ។
ជាមួយគ្នានេះរថយន្តដែលលក់ដាច់បំផុតទាំង ១០ នៅអាមេរិកក្នុងឆ្នាំ ២០២១ រួមមាន៖
១) Ford F-Series
២) Chevrolet Silverado
៣) Ram 1500/2500/3500
៤) Toyota RAV4
៥) Honda CR-V
៦)Toyota RAV4
៧) Honda Civic
៨) Toyota Highlander
៩) GMC Sierra
១០) Toyota Tacoma