ទាំងនេះជាពណ៌ឡានពេញនិយមជាងគេប្រចាំឆ្នាំ២០២១

ក្រុមហ៊ុនជំនាញខាងទឹកថ្នាំរថយន្តឈ្មោះ Axalta បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៦៩ អំពីពណ៌រថយន្តដែលពេញនិយមជាងគេលើសកលលោកសម្រាប់ឆ្នាំ២០២១។

ក្នុងនោះពណ៌ដែលពេញនិយមខ្លាំងជាងគេនៅតែជាពណ៌សដែលមានចំនួន ៣៥% បន្ទាប់មកគឺពណ៌ខ្មៅមានចំនួន ១៩%, ពណ៌ប្រផេះមានចំនួន ១៩% និងពណ៌ប្រាក់មានចំនួន ៩%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកបើគិតតាមការពេញនិយមតាមតំបន់នីមួយហាក់និយមដោយពណ៌សដូចគ្នា រួមមាននៅអាមេរិកខាងជើង (២៨%), អាមេរិកខាងត្បូង (៣៥%), រុស្ស៊ី (៣៤%), អាហ្រ្វិក (៤៣%), អាស៊ី (៤៥%), ជប៉ុន (៣៧%), ចិន (៥០%), កូរ៉េខាងត្បូង (៣២%) និងឥណ្ឌា (៣៤%)។

ដោយឡែក តំបន់ដែលស្ថិតនៅក្នុងរបាយការណ៍របស់ Axalta ឃើញមានតែតំបន់អឺរ៉ុបមួយគត់ ដែលពេញនិយមពណ៌ប្រផេះ ជាងពណ៌ស ដោយមានភាពពេញនិយម ២៧% ធៀបនឹង ២៣%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម