ក្រុមហ៊ុន Audi Thailand បានធ្វើការសម្ភោធជាផ្លូវការ នូវរថយន្ត Audi RS5 Coupe សេរ៊ីឆ្នាំ ២០២១ ដែលជាម៉ូឌែលជំនាន់ទី៥របស់ខ្លួន។
រថយន្ត Audi RS5 Coupe សេរ៊ីឆ្នាំ ២០២១ បានទទួលការឌីស្សាញថ្មី ទៅលើប៉ាណាខាងមុខ ធំជាងមុន, រន្ធខ្យល់ថ្មី ដែលស្រដៀងម៉ូឌែលជំនាន់ ១៩៨៤, ចង្កៀងខាងមុខ Matrix LED, ដំបូលSunroof, ថាសកង់ទំហំ ២០អ៊ីញ, បំពុងស៊ីមាំងថ្មី និងឡូហ្គូ Audi ពណ៌ខ្មៅ ទាំងផ្នែកខាងមុខ និងខាងក្រោយ។
ឯផ្នែកខាងក្នុង ទទួលបានភាពឌីស្សាញបន្ថែមអោយកាន់តែទំនើបទៅលើប៊ូតុងមុខងារ ដោយប្រើប្រាស់ Touch Screen។ ដៃចង្កូតបានបំពាក់ជាមួយស្បែកកាំម្ញី, អេក្រង់បង្ហាញព៌ត៍មានលើកញ្ចក់ HUD, នាឡិកា Digital ភ្ជាប់ជាមួយអេក្រង់បង្ហាញព៌ត៍មានទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសម្លេង Bang & Olufsen ១៩គ្រាប់ ព្រមទាំងមុខងារ MMI Navigation, Virtual Cockpit និងកៅអីដែលមានមុខងារម៉ាស្សា។
Audi RS5 Coupe បានបំពាក់ជាមួយម៉ាស៊ីនសាំង ២,៩លីត្រ Turbocharged កម្លាំង ៤៥០សេះ កម្លាំងបង្វិល ៦០០Nm ដំណើការដោយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធប៉ុង២។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ចំណាយពេល ៣,៩វិនាទី។
សម្រាប់នៅលទីផ្សារប្រទេសថៃ រថយន្ត Audi RS5 Coupe សេរ៊ីឆ្នាំ ២០២១ មានតម្លៃចាប់ពី ៥,៩៩ Million Baht ឬ ១៩៦ ០៦៥ដុល្លារ៕