លេច​ធ្លាយ​រូបរាង​ឡាន​វ៉ែន Toyota ម៉ូដែលថ្មី អាចជំនួស Alphard

កន្លង​មក​មាន​ការ​លេច​ឮ​ដំណឹង​ថា​រថយន្ត​ Toyota Alphard នឹង​លែង​ចេញ​ម៉ូដែល​ឆ្នាំ ២០២០ ហើយ​ ដោយ​ត្រូវ​ជំនួស​ដោយ​រថយន្ត​​វ៉ែន​ម៉ូដែល​ថ្មី។ ស្រាប់​តែ​ថ្មីៗ​នេះ​មាន​លេច​ចេញ​រូបរាង​រថយន្ត​វ៉ែន​ Toyota ថ្មី ដែល​គេ​ថត​បាន​នៅ​ Toyota Driving Experience Park ប្រទេស​ថៃ។

រូបរាង​ខាង​ក្រៅ​នៃ​រថយន្ត​ដែល​មិន​ទាន់​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នេះ មិន​មាន​បិទ​បាំង​​ពី​ភ្នែក​មហាជន​នោះ​ទេ ហើយ​ផ្នែក​ខាង​ក្នុង​ក៏​ត្រូវ​គេ​ថត​បាន​ទៀត​ផង។​ រូបរាង​ខាង​ក្រៅ​គឺ​មាន​លក្ខណៈ​ថ្មី​ប្លែក ហើយ​ផ្នែក​ខាង​ក្រោយ​មាន​រចនា​រាង​ជ្រុង ចំណែក​ខាង​ក្នុង​មាន​ពោរពេញ​ដោយ​ប្រណីតភាព​ប្រើ​ប្រាស់​កៅអី​ប្រភេទ VIP និង​មាន​ទ្វារ​អេឡិចត្រូនិក​សង​ខាង​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ម៉ូដែល Toyota Majesty ដែល​គ្រោង​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​កម្មវិធី Bangkok International Grand Motor Sale ឆ្នាំ ២០១៩ នា​ថ្ងៃ​ទី ១៦ ខែ​សីហា នា​ទីក្រុង​បាងកក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម