មកមើលតម្លៃ Jaguar F-Type ឆ្នាំ២០២០ ទើបចេញលក់នៅថៃក្តៅៗ!

ក្រុមហ៊ុន Inchcape Thailand បានប្រកាសដាក់លក់រថយន្ត Jaguar F-Type ស៊េរីឆ្នាំ២០២០ ដែលមានតួខ្លួនចំនួន ២ប្រភេទ គឺ Coupe និង Convertible (បើកដំបូល) ហើយមានតម្លៃចាប់ពី ៦,៤លានបាត ឬប្រហែល ២០០ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model។

F-Type ថ្មី មានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៧៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ (ម៉ូដែលម៉ាស៊ីនធំ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា F-Type ក៏មានម៉ូដែល R-Dynamic ដែលមានតម្លៃចាប់ពី ៦,៩លានបាត ឬ ២១៦ ០០០ដុល្លារ សម្រាប់ប្រភេទ Coupe និង ៧,៦លានបាត ឬ ២៣៨ ០០០ដុល្លារ សម្រាប់ប្រភេទ Convertible។ ចំណែកឯម៉ូដែល R-Dynamic ប្រភេទម៉ាស៊ីនធំវិញ មានតម្លៃដល់ ១២លានបាត ឬ ៣៧៦ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម