មកមើលរូបរាងឡានវ៉ែនខ្នាតតូចថ្មីរបស់ Hyundai មានលក់តែក្នុងប្រទេសមួយនេះប៉ុណ្ណោះ

រូបភាពជាច្រើនសន្លឹកបង្ហាញឲ្យឃើញនូវរថយន្តវ៉ែនខ្នាតតូចថ្មីរបស់ Hyundai ម៉ូដែល Custo ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមក្នុងប្រទេសចិន មុនពេលវាត្រូវបង្ហាញខ្លួនក្នុងកម្មវិធី Chengdu Auto Show នៅចុងខែនេះ។

រូបភាពថ្មីទាំងនោះបានបង្ហាញឲ្យឃើញពីការឌីហ្សាញរូបរាងនៃរថយន្ត Hyundai Custo ស៊េរីឆ្នាំ២០២២ ដែលមានបំពាក់ប៉ាណាមុខរាងស្រដៀងនឹងម៉ូដែល Tucson និង Santa Cruz, អំពូល LED Daytime Running Light បង្កប់ក្នុងប៉ាណាមុខ និង ចង្កៀងមុខ LED រាងស្រួច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ Hyundai បានបន្តការឌីហ្សាញបែបមាំដល់ផ្នែកខាងក្រោយ ដែលមានបំពាក់ចង្កៀង LED, អំពូល LED Light Bar និងកាងពណ៌ទឹកប្រាក់។

មិនតែប៉ុណ្ណោះ រូបភាពនៃកាប៊ីនខាងក្នុងរបស់វាក៏បានលេចធ្លាយដែរ ដោយបង្ហាញឲ្យឃើញដៃចង្កូត ៤កាំ, កុងទ័រឌីជីថល និង អេក្រង់កម្សាន្តទំហំ ១០,៤អ៊ីញ។

ចំពោះម៉ាស៊ីនរបស់វាវិញ Hyundai មិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែរបាយការណ៍បានអះអាងថា វានឹងប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged មានកម្លាំង ១៧០សេះ និង ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម