ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទីបំផុតរថយន្ត Hypercar របស់ Ford បានឈានជើងចូលទីលានប្រកួតតេស្ដសាកល្បងជាផ្លូវការ

ទីបំផុតរថយន្ត Hypercar របស់ Ford បានឈានជើងចូលទីលានប្រកួតតេស្ដសាកល្បងជាផ្លូវការ

ការខិតខំប្រឹងប្រែងរបស់ Ford ក្នុងការដណ្តើមយកជ័យជម្នះក្នុងព្រឹត្តិការណ៍ Le Mans គឺជាភារកិច្ចដ៏ធំធេង និងប្រឈមខ្លាំង។ ប៉ុន្តែបច្ចុប្បន្ន ក្រុម Ford Racing កំពុងតែខិតខំធ្វើការយ៉ាងសកម្ម ដើម្បីធានាថារថយន្តប្រណាំងរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បេសកកម្មមួយនេះ។

Ford's LMDh breaks cover | RACERចុងក្រោយនៅទីបំផុត រថយន្ត Ford Hypercar បានឈានជើងចូលទីលានប្រកួតផ្លូវការដើម្បីធ្វើការតេស្តសាកល្បងយ៉ាងពេញលេញ។ ផ្នែកកីឡាយានយន្ត (Motorsport division) របស់ម៉ាកយីហោអាមេរិកមួយនេះ បាននិងកំពុងដាក់រថយន្តប្រកួតថ្នាក់ LMDh របស់ខ្លួនឲ្យឆ្លងកាត់ការតេស្តសមត្ថភាពយ៉ាងលម្អិតនៅឯទីលាន Circuit Paul Ricard ក្នុងប្រទេសបារាំង។ 

យោងតាមអ្នកថតរូប @leo.rampal បានផ្តិតយករូបភាពវីដេអូនៃរថយន្តប្រកួតកម្លាំង V8 Hybrid របស់ Ford កំពុងរត់សាកល្បងនៅលើទីលាន អ្នកអាចលឺយ៉ាងច្បាស់នូវសំឡេងម៉ាស៊ីន V8 ចំណុះ ៥.៤ លីត្រ ដ៏គ្រហឹមដ៏អស្ចារ្យ។ នៅពេលដែលសូរសម្លេងប្រដេញគ្នានៅលើទីលាន និងជួរភ្នំជុំវិញនោះ វាបង្កើតបានជាសម្លេងរួមបញ្ចូលគ្នាដែលផ្តល់អារម្មណ៍ដូចជារថយន្តប្រកួត Stock Car ប៉ះជាមួយយន្តហោះចម្បាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Racing: The New Hypercar Finally Hits The Track

ងាកមកមើលផ្នែករចនារបស់រថយន្តក៏មានចំណុចទាក់ទាញជាច្រើនផងដែរ។ ផ្នែកខាងមុខវាមានច្រមុះមុខដ៏កាចសាហាវ លេងបន្ថែមជាមួយស្លាបកង់មុខ (Front fenders) ដ៏ស្អាតប្លែក ថែមទាំងមានរន្ធខ្យល់ធំៗនៅពីលើស្លាបកង់មុខទាំងនោះ។ សម្រាប់តួរថយន្តបានឌីស្សាញរអូសទាញទៅខាងក្រោយយ៉ាងមុតស្រួចជាប់ជាមួយស្លាបកង់ក្រោយដែលមានទំហំធំជាងខាងមុខទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ Ford នឹងមានការឌីហ្សាញពណ៌ និងឡូហ្គោប្រកួតផ្លូវការដ៏លេចធ្លោរង់ចាំនៅខាងមុខបន្ថែមទៀតនៅពេលចូលរួមប្រកូតជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម