ក្រុមហ៊ុន Toyota បានធ្វើការបង្កើតនូវគណនី Youtube សម្រាប់រថយន្ត LC300 ឆ្នាំ២០២២ ក្នុងការបង្ហាញពីវីដេអូពីសម្ថភាពក្នុងការ Off-road ជាច្រើនដែលទាក់ទងអំពីរថយន្ត SUV ពូកែខាង Off-road របស់ខ្លួន។
សម្រាប់គណនី Youtube នេះត្រូវបានបង្កើតឡើងក្នុងការផ្តល់សិទ្ធក្នុងការទស្សនាដល់អតិជន ឬប្រទេសជប៉ុនផ្ទាល់តែប៉ុណ្ណោះ ។ តួរយ៉ាងចំពោះវីដេអូដែលបានបង្ហោះឡើងកាលពីពេលកន្លងបានបង្ហាញអោយឃើញពីសម្ថភាពក្នុងការបើកបរចំពោះស្ថានភាពផ្លូវជម្រាលភ្នំ, ក្នុងទឹក, លើដីខ្សាច់ និងបើករំលងលើផ្លូវលំបាកជាដើមនៃម៉ូឌែលពិសេស GR-S។ ចំណែកវីដេអូថ្មីនេះបានបង្ហាញអោយពីសម្ថភាពក្នុងការបើកហោះឡើងពីផ្លូវទួលម្ខាងទៅម្ខាង និងការបើកប្រលែងលេងជាមួយដីខ្សាច់ផងដែរ។ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
គួរបញ្ជាក់ផងដែរថា រថយន្ត LC300 ឆ្នាំ២០២២ ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីឈ្មោះថា TNGA និងមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម និងបានធ្វើការឌីស្សាញគ្រោងតួរខ្លួនរថយន្តឡើងវិញ ដើម្បីអោយការបើកបរផ្លូវលំបាក(Off-Road)កាន់តែប្រសើរ ព្រមទាំងបន្ថែមជាមួយការបំពាក់ប្រព័ន្ធ Electronic Kinetic Dynamic Suspension(E-KDSS) ថ្មីដំបូងគេលើពិភពលោក និង Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និងជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ៕