Toyota វិនិយោគទឹកប្រាក់ ៣,៤ពាន់លានដុល្លារ ផលិតអាគុយកូនកាត់ នៅសហរដ្ឋអាមេរិច

ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងពង្រីកខ្លួនយ៉ាងខ្លាំង ដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅ រថយន្តអគ្គិសនីនាថ្មីអនាគត។ ក្នុងនោះដែរ ដើម្បីបំពេញតម្រូវនាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុន Toyota បានធ្វើការវិនិយោគទឹកប្រាក់ចំនួន ៣,៤ពាន់លានដុល្លារ សម្រាប់ផលិតអាគុយកូនកាត់ នៅសហរដ្ឋអាមេរិចរហូតត្រឹមឆ្នាំ ២០៣០។

ជាមួយការវិនិយោគទឹកប្រាក់ចំនួន ៣,៤ពាន់លានដុល្លារនេះ គឺស្ថិតនៅក្នុងគម្រោងនៃការវិនិយោគរបស់ Toyota ដែលមានទឹកប្រាក់សរុប ១៣,៥ពាន់លានដុល្លារ ដែលក្រុមហ៊ុនបានប្រកាសនាដើមឆ្នាំកន្លងទៅ លើការអភិវឌ្ឍន៍ និងផលិតអាគុយនៅទូទាំងពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការវិនិយោគថ្មីនេះ Toyota នឹងធ្វើការជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Toyota Tsusho ក្នុងការបង្កើតក្រុមហ៊ុនថ្មីមួយដែលផ្តោតសំខាន់ទៅលើអាគុយ ដោយរួមបញ្ជូលទាំងការអភិវឌ្ឍន៍ និងការផលិតសម្រាប់ពង្រីកសង្វាក់ផលិតកម្មក្នុងស្រុក។ ក្រុមហ៊ុន Toyota ពុំទាន់បង្ហាញអំពីទីតាំងនៃរោងចក្រថ្មីនេះ និងគោលដៅនៃការផលិតឡើយនោះទេ ប៉ុន្តែ Toyota ថាវានឹងចាប់ផ្តើមផលិតអាគុយហាយប្រ៊ីដដំបូងនៅឆ្នាំ២០២៥ ហើយនឹងជួយបង្កើតការងារថ្មីយ៉ាងហោចណាស់ចំនួន ១ ៧៥០ការងារ។

គិតត្រឹមឆ្នាំ ២០២១ ក្រុមហ៊ុន Toyota នឹងផ្តល់តែជម្រើសរថយន្តដើរដោយថាមពល Hybrid ប៉ុណ្ណោះសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ខណៈនៅឆ្នាំ ២០២៥ Toyota រំពឹងថានឹងមានរថយន្តអគ្គិសនីត្រកូល bZ ចំនួន ៧ថ្មីបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម