មកស្គាល់ឡាន SUV លឿនបំផុតរបស់អង់គ្លេស ល្បឿន ៣១៤គ.ម/ម៉

រថយន្ត Lister Stealth ឆ្នាំ ២០២១ ត្រូវ​បាន​ប្រសិទ្ធិនាម​ថា​ជា​រថយន្ត​ SUV ល្បឿន​លឿន​ជាង​គេ​បំផុត​របស់​ប្រទេស​អង់គ្លេស ដោយ​រថយន្ត​នេះ​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ Jaguar F-Pace SVR។

​Lister Stealth ឆ្នាំ ២០២១ មាន​បំពាក់​ម៉ាស៊ីន ៥,០លីត្រ V8 ប្រភេទ Turbocharged ដូច​ជា​ Jaguar F-Pace SVR ដែរ ប៉ុន្តែ​គេ​បាន​កែ​សម្រួល​វា​ឲ្យ​អាច​ផលិត​កម្លាំង​បាន​ ៦៧៥​សេះ។ ជា​មួយ​ម៉ាស៊ីន​កែ​នេះ អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៦វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១៤​គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Lister ​អះអាង​ថា​រថយន្ត Stealth ស៊េរី​ថ្មី​នេះ​គឺ​ជា​ SUV កម្លាំង​ខ្លាំង និង​​មាន​ល្បឿន​លឿន​ជាង​គេ​របស់​អង់គ្លេស មាន​​សមត្ថភាព​ខ្លាំង​ជាង Lamborghini Urus, Aston Martin Vantage និង McLaren 570GT ទៅ​ទៀត។

គួរ​ដឹង​ថា​រថយន្ត Lister Stealth នេះ​មាន​កំណត់​ចំនួន​ផលិត​ត្រឹម ១០០​គ្រឿង​ប៉ុណ្ណោះ ដោយ​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៤៦ ៧២១​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម