វីដេអូខ្លីមួយបានបង្ហាញអំពីសំឡេងនៃម៉ាស៊ីនថ្មីរបស់ Ford ដែលបានដាក់បន្ថែមលើរថយន្តម៉ូដែល Ford Super Duty ស៊េរីឆ្នាំ ២០២០ ជាមួយកញ្ចប់ឈ្មោះថា Tremor។
ម៉ាស៊ីនថ្មីនេះអាចបញ្ចេញសំឡេងលាន់ឮខ្លាំង បញ្ជាក់អំពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន។ ម៉ាស៊ីននេះគឺមានចំណុះ ៧,៣ លីត្រ មាន ៨ ស៊ីឡាំង ដែលវាអាចបង្កើតកម្លាំងបាន ៤៣០ សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។
ខណៈពេលនេះ Ford មិនទាន់បង្ហាញលម្អិតអំពីតម្លៃរបស់ Super Duty ស៊េរីឆ្នាំ ២០២០ នៅឡើយទេ ដែលគេរំពឹងថាអាចនឹងប្រកាសមុនដំណាច់ឆ្នាំ ២០១៩ នេះ៕