នៅក្នុងរដូវវស្សានេះដែរ មជ្ឈមណ្ឌលជួសជុលរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានការផ្ដល់ជូនយ៉ាងពិសេសលើការថែទាំរថយន្ត និងផ្លាស់ប្តូរគ្រឿងបន្លាស់ដែលនាំចូលពីប្រទេសជប៉ុន ធានាគុណភាព ព្រមទាំងមានការត្រួតពិនិត្យរថយន្តដឹកទំនិញដោយឥតគិតថ្លៃទៀតផង។
សម្រាប់តែនៅក្នុងខែសីហា និងខែកញ្ញាប៉ុណ្ណោះ ដែលក្រុមហ៊ុនយើងផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសដល់ទៅ 3 កញ្ចប់ព្រមៗគ្នាសម្រាប់អតិថិជនរបស់យើងដូចជា:
១. ប្រូម៉ូសិនរដូវភ្លៀង
ចំពោះកញ្ចប់ប្រូម៉ូសិនមួយនេះ យើងផ្តល់ជូនអតិថិជននូវការបញ្ចុះតំលៃ ១០% លើកៅស៊ូផ្លឹតទឹក និង ស្បែកហ្រ្វាំង ព្រមទាំងថែមជូនទឹកថ្នាំលាងកញ្ចក់១ដប
- ត្រួតពិនិត្យស្បែកហ្រ្វាំងដោយឥតគិតថ្លៃ
- ត្រួតពិនិត្យក្រឡហ្រ្វាំងដោយឥតគិតថ្លៃ
- ត្រួតពិនិត្យទូទៅដោយឥតគិតថ្លៃ និងសេវាកម្មឥតគិតថ្លៃ
២. បញ្ចុះតំលៃ ១០% លើគ្រឿងបន្លាស់ជាង ១ ០០០មុខ
ការបញ្ចុះតំលៃ ១០% លើគ្រឿងបន្លាស់សុទ្ធម៉ាក អ៊ីស៊ូហ្ស៊ុ ដែលក្នុងនោះមានជាង ១ ០០០មុខ សុទ្ធតែនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់ ដែលធានាលើគុណភាពរបស់គ្រឿងបន្លាស់។
៣. សេវាកម្មជួសជុលរថយន្តដឹកទំនិញចល័ត
សម្រាប់អតិថិជនដែលមានបញ្ហាខូចរថយន្តតាមផ្លូវ ឬ មិនអាចយករថយន្តដឹកទំនិញមកមជ្ឈមណ្ឌលជួសជុលរបស់ក្រុមហ៊ុនបាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខ 023 901 368 / 012 858 013 ឬទីប្រឹក្សាផ្នែកសេវាកម្ម ហើយធ្វើការណាត់ជួប នោះក្រុមការងារនឹងទៅតាមរយ:ពេលកំណត់។
សូមអញ្ជើញអតិថិជនមកដោយផ្ទាល់នៅមជ្ឍមណ្ឌលជួសជុលរបស់ក្រុមហ៊ុន ខេ ដែលមានទីតាំង(ខេមបូឌា) នៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។
- ព័ត៍មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368 / 012 858 013