Mazda CX-5 ស៊េរីឆ្នាំ២០២២ ប្រកាសលក់នៅអាមេរិកតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

Mazda បានប្រកាសចេញនូវរថយន្ត CX-5 ស៊េរីឆ្នាំ២០២២ កាលពីប៉ុន្មានខែមុន ប៉ុន្តែអ្វីដែលក្រុមហ៊ុនខកខានមិនបានប្រកាសនោះគឺតម្លៃលក់ និងព័ត៌មានដទៃទៀត ហើយថ្ងៃនេះក្រុមហ៊ុនបានប្រកាសអំពីតម្លៃលក់ដែលមានចាប់ពី ២៥ ៩០០ដុល្លារ ជាតម្លៃមិនគិតបញ្ចូលថ្លៃដឹកជញ្ជូន។

តម្លៃរបស់ CX-5 ស៊េរីឆ្នាំ២០២២ បានកើនឡើង ៥៣០ដុល្លារ បើធៀបនឹងឆ្នាំ២០២១ ប៉ុន្តែរថយន្តថ្មីនេះបានបំពាក់មកជាស្តង់ដារនូវប្រព័ន្ធបើកបរប៉ុងពីរសម្រាប់គ្រប់ Option តែម្ដង ខណៈដែលរថយន្ត CX-5 ស៊េរីឆ្នាំ២០២១ ប្រភេទប៉ុងពីរដែលធូរថ្លៃជាងគេគឺមានតម្លៃចាប់ពី ២៦ ៧៧០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CX-5 ស៊េរីថ្មីមានដំណើរការដោយម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧សេះ ប្រើប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ និងមានប្រភេទលេខដៃ ជាមួយនឹង Sport Mode ផងដែរ ហើយវាក៏មានជម្រើសម៉ាស៊ីន ២,៥លីត្រ Turbo ដែលមានកម្លាំង ២៥៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម