មនុស្សយន្ត CUE3 របស់តូយ៉ូតា ទទួលបានពានរង្វាន់ឯកត្តកម្មពិភពលោក Guinness World Records (វីដេអូ)

មនុស្សយន្ត CUE3 ដែលត្រូវបានផលិតដោយអ្នកស្ម័ត្រចិត្តតូយ៉ូតា និងក្រុមអ្នកជំនាញបាល់បោះ Alvark Tokyo។ មនុស្សយន្ត នោះមានបំពាក់ជាមួយម៉ូទ័រតូចមួយដែលអាចកំណត់ និងចាប់យកទីតាំងដោយប្រើប្រាស់កាម៉េរា និងរ៉ាដា ប​ញ្ជូនទៅកាន់ប្រព័ន្ធរបស់វា។ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ត្រូវបានប្រកាសពានរង្វាន់ឯកត្តកម្មពិភពលោក Guinness World Records នៅប្រទេសជប៉ុនក្នុងខែវិច្ឆិការ ក្នុងគោលបំណងដើម្បីជម្រុញទឹកចិត្តអោយមានការចូលដល់អ្នកផលិតជុំវិញពិភពលោក ដើម្បីទទួលបានកំណត់ត្រារបស់ខ្លួន។

រូបភាព guinnessworldrecords

អ្នកស្ម័គ្រចិត្តតូយ៉ូតាបានរកឃើញនូវការបំផុសគំនិតការអភិវឌ្ឍ AI របស់ពួកគេ ពីឈុតមួយក្នុងរឿងតុក្កតាជប៉ុន “SLAM DUNK” ដោយលោក Takehiko Inoue ។ នៅក្នុងតុក្កតាតួអក្សរសំខាន់ Hanamichi Sakuragi ធ្វើការអភិវឌ្ឍន៌ការបោះបាល់របស់ខ្លួន ដោយធ្វើការហាត់សមដោយបានបោះបាល់ចំនួន ២០,០០០ ដង។ ជំនាញនៃការបោះបាល់របស់ CUE3 ត្រូវបានធ្វើការសាកល្បងជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ដោយតម្រូវអោយបោះបាល់ចូលចំនួន ២០២០ ដង ក្នុងរយះពេល ៧ម៉ោង។ ក្នុងលក្ខខណ្ឌបើបោះមិនចូលម្តង នឹងត្រូវទុកជាអសាបង់។

សូមទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម