អ្នកប្រើប្រាស់រថយន្តភាគច្រើនតែងចង់បានរថយន្តដែលមានបំពាក់ប្រព័ន្ធហ្វ្រាំង ABS ដោយយល់ថាប្រព័ន្ធហ្វ្រាំងមួយនេះមានសុវត្ថិភាពលើសពីប្រព័ន្ធហ្វ្រាំងធម្មតា។ ទោះជាយ៉ាងណា ពួកគេប្រហែលជាមិនទាន់ដឹងច្បាស់ថាប្រព័ន្ធហ្វ្រាំង ABS មានដំណើរការពិសេសបែបណានៅឡើយទេ។
ហ្វ្រាំង ABS នៅពេលដែលចាប់ហ្វ្រាំងបន្ទាន់នៅល្បឿនលឿន កង់រថយន្តនឹងមិនស្អិតជាប់នៅនឹងកន្លែងភ្លាមៗនោះទេ ដោយចាប់លែងៗ ដូច្នេះអ្នកបើកបរអាចបញ្ជាទិសដៅរថយន្តបាន មិនដូចហ្វ្រាំងធម្មតានោះទេ។
ចំណែកឯហ្វ្រាំងធម្មតា នៅពេលដែលអ្នកចាប់ហ្វ្រាំងបន្ទាន់នៅល្បឿនលឿន ឬចាប់ហ្រ្វាំងនៅលើផ្លូវរអិល កង់នឹងត្រូវ Lock (ស្អិតជាប់នៅនឹងកន្លែង) ភ្លាមៗ។ កង់ដែល Lock ជាប់មិនអាចឆ្លើយតបនឹងការបញ្ជារបស់ចង្កូតបាននោះទេ ធ្វើឲ្យអ្នកមិនអាចបញ្ជាទិសដៅយានយន្តដើម្បីគេចចេញពីឧបសគ្គនៅខាងមុខបានឡើយ ហើយអាចបង្កជាគ្រោះថ្នាក់ដល់អ្នកដទៃ រួមទាំងខ្លួនឯងផ្ទាល់។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ ៖