មានមិនដល់ ៣ម៉ឺនដុល្លារ ក៏អាចទិញជិះបានឡាន SUV អគ្គិសនីថ្មីរបស់ Honda លក់នៅប្រទេសអាស៊ីនេះ

[ទីផ្សារបរទេស] រថយន្តអគ្គិសនី e:NP1 ដែលជារថយន្តសហការផលិតរវាង Honda និងក្រុមហ៊ុនចិន GAC (GAC Honda) បានបង្ហាញចេញតម្លៃលក់ដំណាក់កាលដំបូង ដែលមានតម្លៃចាប់ពីប្រមាណ ២៦ ០០០ដុល្លារ ដល់ប្រមាណ ៣០ ៥០០​ដុល្លារ ប៉ុណ្ណោះ។

Honda e:NP1 គឺជារថយន្តមួយក្នុងចំណោមសែស្រឡាយរថយន្ត “e:N” ដែលគ្រោងបង្កើត​ឡើង​ក្នុង​ប្រទេសចិន ដោយរថយន្តនេះ​មាន​ប្រវែង ៤៣៩០ម.ម មានទទឹង ១៧៩០ម.ម និងមានកម្ពស់ ១៥៦០ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៦១០ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃរថយន្តនេះមានបំពាក់ដោយកុងទ័រជាអេក្រង់ LCD ទំហំ ១០,២៥អ៉ីញ និងមានអេក្រង់កម្សាន្តនៅចំ​កណ្ដាល​ដែល​មាន​ទំហំ ១៥,២អ៉ីញ មានបំពាក់ដោយបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ e:N OS។ រថយន្ត​នេះ​មាន​នូវ​បច្ចេកវិទ្យា Honda Sensing 360 ដែលជាជំនួយការបើកបរដ៏វៃឆ្លាត មាន​មកជាមួយ​នូវ​រលក​រ៉ាដា ៥ម.ម នៅផ្នែក​ខាង​មុខ និងផ្នែកចំហៀងនៃរថយន្ត ដើម្បីទទួលបានការដឹងញៀន​ ៣៦០ដឺក្រេតែម្ដង ហើយវាជាប្រព័ន្ធដែលមាន​ប្រើ​ដំបូងគេសម្រាប់​រថយន្ត Honda នៅប្រទេសចិន។

Honda e:NP1 ដែលលក់នៅប្រទេសចិន មានចែកចេញជាពីរប្រភេទ ដែលមានបំពាក់ម៉ូទ័រអគ្គិសនីមួយដូចគ្នា ដោយទីមួយ​មាន​អាគុយ​ចំណុះ ៥៣,៦kWh អាចបើកបរបានចម្ងាយ ៤២០គ.ម និងទីពីរមានអាគុយចំណុះ ៦៨,៨kWh អាច​បើកបរបាន​ចម្ងាយ ៥១០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម