ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មពិធីដ៏ពិសេសមួយដើម្បីធ្វើការសម្ពោធ និងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណីត ម៉ាក JAGUAR I-PACE 2020 ដែលទើបតែមកដល់ប្រទេសកម្ពុជាជាផ្លូវការ។ កម្មពិធីនេះមានវត្តមានពីសំណាក់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ភ្ញៀវកត្តិយស និងអ្នកសារព័ត៍មានជាច្រើន ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពអធិកអធម និងគួរជាទីមោទនភាពបំផុតនៅអាគារតាំងលក់ របស់ JAGUAR LAND ROVER រាជធានីភ្នំពេញ។
ក្នុងឳកាសដ៏អធិកអធមនេះផងដែរ លោក ងន សាំង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្ត និងចែកចាយផ្តាច់មុខនូវ JAGUAR I-PACE 2020 ដែលជារថយន្តអគ្គិសនីប្រណីត ក្នុងចំណោមរថយន្តអគ្គិសនីល្បីៗនៅអឺរ៉ុប និងអាមេរិក។ យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០១៨ ផលិតផលរថយន្តអគ្គិសនីទូទាំងពិភពលោកមានសន្ទុះកើនឡើង បើគិតមកទល់ពេលបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនី មានការកើនឡើង ២.៦ ភាគរយ បើធៀបជាមួយទីផ្សាររថយន្តធម្មតានៅទូទាំងសកលលោក។ ត្បិតតែបច្ចុប្បន្ននៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថានីយអគ្គិសនីសាករថយន្តសាធារណៈយ៉ាងណាក្ដី ក៏វាមិនមែនជាបញ្ហាឡើយសម្រាប់រថយន្ត JAGUAR I-PACE 2020 ព្រោះថា វាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នក គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ ។
ក្នុងឪកាសនោះដែរ លោក ហុង ឌីណា ប្រធានផ្នែកលក់នៃក្រុមហ៊ុន JAGUAR CAMBODIA បានមានប្រសាសន៏ថា រថយន្ត JAGUAR I-PACE មិនត្រឹមតែជារថយន្តអគ្គិសនីប្រណិតនោះទេ ថែមទាំងបានជាប់ពានរង្វាន់លំដាប់ពិភពលោកដល់ទៅ ៣ ក្នុងឆ្នាំតែមួយទៀតផង ហើយពានរង្វាន់ដែលយើងទទួលបានមានដូចជា៖ ពានរង្វាន់រថយន្តដែលមានការរចនាម៉ូដយ៉ាងប្រណិតប្រចាំឆ្នាំ, ពានរង្វាន់រថយន្តប្រណិតពិភពលោកប្រចាំឆ្នាំ និង ពានរង្វាន់រថយន្តថែរក្សាបរិស្ថានខ្ពស់ប្រចាំឆ្នាំ។ លោកបានបន្តទៀតថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺផ្ដល់ភាពងាយស្រួល មានផាសុខភាព និងសន្សំសំចៃថវិកាជាច្រើនដូចជា៖ កាត់បន្ថយថ្លៃចំណាយទៅលើប្រេងឥន្ធនៈប្រេងម៉ាស៊ីន និងថ្លៃសេវាកម្មថែទាំម៉ាស៊ីនរថយន្ត ។
ព្រមគ្នានេះផងដែរ លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia បានព្យាករណ៍ថា សម្រាប់ឆ្នាំ ២០២០ នេះ រថយន្តអគ្គិសនីទាំងអស់លើសកលលោកមានចំនួនជាង ៣លានគ្រឿងហើយ ហើយសម្រាប់នៅឆ្នាំ ២០៣០ អាចនឹងឈានទៅដល់ជាង ២០លានគ្រឿង ដូច្នេះអាចមានន័យថា នៅថ្ងៃអនាគតមនុស្សនឹងងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសឲ្យរថយន្តធម្មតាដូចសព្វថ្ងៃវិញ ។ យោងតាមការព្យាករណ៍ខាងលើទើប JAGUAR បានសម្រេចផលិតរថយន្ត JAGUAR I-PACE នេះឡើង ហើយក៏បាននាំចូលមកកាន់កម្ពុជា តាមរយៈក្រុមហ៊ុន RMA Cambodia ដោយបានក្លាយជារថយន្តអគ្គិសនីប្រណីតដំបូងគេនៅកម្ពុជា។ ហើយចំពោះតម្លៃនៃរថយន្ត JAGUAR I-PACE 2020 លើទីផ្សារកម្ពុជាគឺ សមរម្យទៅនឹងគុណភាព ក៏ដូចជាអត្ថប្រយោជន៏ផ្សេងៗទៀតដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជា៖ ឧបករណ៍បញ្ចូលភ្លើង ទទួលបានការធានារយៈពេល ៥ឆ្នាំ ផ្ដល់ជូនសេវាកម្មថែទាំរយៈពេល៥ឆ្នាំឥតគិតថ្លៃ ផ្ដល់ជូននូវសេវាកម្មជំនួយតាមដងផ្លូវរយៈពេល៥ឆ្នាំ និងធានាទៅលើអាគុយរយៈពេលរហូតដល់ ៨ឆ្នាំ។
គួរបញ្ចាក់ផងដែរថា រថយន្តអគ្គិសនីដ៏ប្រណីត JAGUAR I-PACE 2020 បំពាក់ជាមួយម៉ូទ័រអគ្គិសនីម៉ូទ័រអគ្គិសនីភ្លោះចំនួនពីរ កម្លាំង ៩០ វ៉ាត់ម៉ោង ដែលបង្កើនកម្លាំងសរុបប្រហែលទៅដល់ ៤០០សេះ។ រីឯការសាកភ្លើងម្តងចំណាយប្រហែលត្រឹមតែ ៣២ ០០០រៀលប៉ុណ្ណោះ ព្រមទាំងធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រ ដែលធ្វើអោយមានការសន្សំសំចៃ និងជួយការពារបរិស្ថានបានខ្ពស់។
ព្រមគ្នានេះផងដែរ រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និងLand Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
សម្រាប់ព័ត៍មានបន្ថែមៈ
សូមទំនាក់ទំនង: ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១
- Website: http://www.jaguarcambodia.com
- Official Facebook Page: Jaguar Cambodia
- Official Instagram Page: @Jaguarcambodia